បង្ហោះផ្សាយ

ខ្មែរ

SENG

· 2019-06-28

ប្លែក​ណាស់! ម៉ូតូ​អាគុប​ពណ៌​ទង់ដែង លក់តម្លៃ ៧ ៨០០ ដុល្លារ​

#ម៉ូតូ​អាគុប​# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ#

0

ម៉ូតូ​ Honda Super Cub 125 ស៊េរី​​ថ្មី ត្រូវ​បាន​គេ​យក​ទៅ​កែច្នៃ​រូបរាង​​រចនា​​រំលេច​ដោយ​ពណ៌​ទង់ដែង​ លាយ​នឹង​ពណ៌​ស​ ដើម្បី​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី​​តាំង​បង្ហាញ​ម៉ូតូ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ថៃ។រូបរាង​របស់​ Super Cub មួយ​នេះ​រំលេច​ដោយ​ពណ៌​ទង់ដែង​​​ មាន​ពី​កាំ​បន្ទះ រហូត​ដល់​ជន្ទល់​តែ​ម្ដង ហើយ​សូម្បី​តែ​កែប​ម៉ូតូ​ក៏​មាន​ស្រោប​ដោយ​​សាច់​កំណាត់​​ពណ៌​ទង់ដែង​​ផង​ដែរ។



ក្រៅ​ពី​មាន​រូបរាង​ពិសេស លក្ខណៈ​សម្បត្តិ​នៃ​ម៉ាស៊ីន​គឺ​មិន​ខុស​ពី​ម៉ូតូ Super Cub 125 ធម្មតា​នោះ​ឡើយ ដោយ​មាន​ម៉ាស៊ីន​ ១២៥ សេសេ។Super Cub 125 ស៊េរី​ថ្មី​ប្រភេទ​ធម្មតា​មាន​​លក់​នៅ​ប្រទេស​ថៃ​ក្នុង​តម្លៃ​ ៨៩ ០០០ បាត ដែល​ស្មើ​ប្រមាណ​ ២ ៨០០ ដុល្លារ។ ចំណែក Super Cub 125 Copper Cooper ដែល​កែ​ច្នៃ​ពិសេស​នេះ​វិញ​មាន​តម្លៃ ២៥០ ០០០ ដុល្លារ ដែល​ស្មើ​ប្រមាណ ៧ ៨០០ ដុល្លារ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់