
Juan
· 2019-06-30
នៅមុននេះបន្តិចតួសម្ដែងក្នុងរឿង «មួយណាទៅគូព្រេងខ្ញុំ» បានធ្វើដំណើរមកដល់ទឹកដីប្រទេសកម្ពុជាហើយ
#តារាថៃ# #កម្សាន្ត# #តារាអន្តរជាតិ#
0
នាពេលមុននេះបន្តិច តួឯកស្រីនិងតួឯកប្រុសក្នុងរឿង «មួយណាទៅគូព្រេងខ្ញុំ» បានធ្វើដំណើរមកដល់ទឹកដីប្រទេសកម្ពុជាហើយ ហើយថែមទាំងបង្ហាញទឹកមុខរីករាយយ៉ាងខ្លាំងជាមួយអ្នកគាំទ្រដែលទៅរង់ចាំទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។
តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់រោងភាពយន្ត Legend Cinemas និង Major Cineplex Cambodia បានផុសជូនជាដំណឹងថា ៖ កញ្ញា Poppy Chonnipha Wisetsood និងលោក Tao Sattaphong Phiangphor នឹងអញ្ជើញមកប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់គាត់គឺរឿង «មួយណាទៅគូព្រេងខ្ញុំ» ក្នុងកម្មវិធី ជំនួបតារា នៅថ្ងៃទី 30 ខែមិថុនានេះ នឹងប្រព្រឹត្តទៅតាមទីតាំងនឹងពេលវេលាខុសៗគ្នាដូចខាងក្រោម។
- នៅរោងភាពយន្ត Major Cineplex Sorya ( ម៉ោង 1 រសៀល )
- នៅរោងភាពយន្ត Major Cineplex Aeon Mall 1 ( ម៉ោង 2 រសៀល )
- នៅរោងភាពយន្ត Legend Eden ( ម៉ោង 3 :30 នាទី សៀល )
តារាសម្ដែងដ៏មានប្រជាប្រិយភាព និងមានរូបសម្រស់ស្រស់ស្អាតប្រចាំប្រទេសថៃទាំងពីរដួងនេះនឹងមកជួបអ្នកគាំទ្ររបស់គាត់ជាមួយនិងក្រុមអ្នកគាំទ្រកម្ពុជានៅថ្ងៃត្រង់នេះ។ អ្នកគាំទ្រកម្ពុជា ពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងត្រៀមទទួលស្វាគមន៏យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់តារាទាំងពីរដួងនេះមកកាន់ទឹកដីប្រទេសកម្ពុជាជាលើកដំបូង៕
អត្ថបទដោយ៖ ប៊េលឡា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សម្ដេច ក្រឡាហោម បានថ្លែងអំណរគុណ និង កោតសរសើរ សមាជិក ក្រុមការងារ ថ្នាក់ ជាតិ ចុះ ជួយ មូលដ្ឋាន ខេត្តព្រៃវែង

សីតុណ្ហភាពជាង ៤០ អង្សាសេ អាចធ្វើឲ្យប៉ះពាល់ដល់ iPhone ឬអត់?

ជនរងគ្រោះដោយសារអគ្គិភ័យនៅស្រុករមាសហែកទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

រូបភាពពីការចាក់សាក់ដែលគួរឱ្យភ្ញាក់ផ្អើលដែលយើងអាចមើលវាជារៀងរហូត

យោបល់ទាំងអស់ (0)
គ្មានយោបល់