
Sreymau
· 2019-06-30
បើឃើញរោគសញ្ញានេះ គឺដឹងតែកើតជំងឺឆ្កួតជ្រូកហើយ
#គន្លឹះថែទាំសុខភាព# #ជំងឺឆ្កួតជ្រូក# #សុខភាព#
0
ឆ្កួតជ្រូក គឺជាជំងឺប្រព័ន្ធប្រសាទរ៉ាំរ៉ៃទាក់ទងនឹងខួរក្បាល ឬបណ្តាលមកពីបន្ទុកអគ្គិសនីក្នុងខួរកោសិកាក្បាលខុសប្លែកពីធម្មតា ដែលបង្កឱ្យមានការប៉ះទង្គិតទៅលើសតិស្មាតីក្នុងរយៈពេលខ្លីរបស់អ្នកជំងឺ ហើយអ្នកជំងឺអាចមានអាការពិបាកគ្រប់គ្រងខ្លួនឯង ប្រកាច់ និងដួលបែកពពុះមាត់ភ្លាមៗជាដើម។
មូលហេតុបង្កឱ្យកើតជំងឺឆ្កួតជ្រូកមានដូចជា តំណពូជ និងការប៉ះទង្គិចខួរក្បាល (រលាកសាច់ខួរក្បាល រលាកស្រោមខួរ ឬរងការប៉ះទង្គិចខួរក្បាលខ្លាំង ស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល ដុំសាច់ដុះក្នុងខួរក្បាល និងការលូតលាស់ខួរក្បាលមិនប្រក្រតីជាដើម)។
ជាទូទៅនៅពេលដែលជំងឺឆ្កួតជ្រូករើឡើងម្ដងៗ អ្នកជំងឺមានអាការប្រកាច់ ឬកន្ត្រាក់សាច់ដុំទាំងអស់នៃដងខ្លួន បែកពពុះមាត់ ភ្នែកស្លឺឡើងលើ ខាំគែមអណ្ដាត ហើយសន្លប់បាត់ស្មារតីមួយសន្ទុះ លុះក្រោយមកក៏ដឹងខ្លួនឡើងវិញ និងភ្លេចរឿងរ៉ាវដែលកើតឡើងមុននេះ។
ជួនកាលទៀត អ្នកជំងឺឆ្កួតជ្រូក នៅពេលដែលជំងឺរើឡើង គាត់ពុំបានបាត់បង់ស្មារតីនោះទេ ដោយគ្រាន់តែមានរោគសញ្ញា ឬអាការដូចជា បាត់ស្មារតីមួយភ្លែត ភ្នែកសម្លឹងទៅលើរបស់អ្វីមួយជាប់ កាត់ផ្ដាច់ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញ និងរោគសញ្ញាខ្លះទៀតអាចជា កន្ត្រាក់ផ្នែកណាមួយនៃសាច់ដុំ ស្រវាំងភ្នែក ហ៊ឹងត្រចៀក ធុំក្លិនចម្លែក រកពាក្យនិយាយមិនឃើញ ឬពិបាកនិយាយ។
ចំណាំ៖ យើងមិនគួរបណ្ដោយឱ្យអ្នកជំងឺឆ្កួតជ្រូកទៅណាមកណាតែម្នាក់ឯង និងជាពិសេសចុះទឹក (បឹង ស្ទឹង ព្រែក ទន្លេ...) ព្រោះវាពិតជាមានហានិភ័យខ្ពស់ណាស់ នៅពេលដែលជំងឺរើឡើង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់