
VANLIDA
· 2019-07-01
ក្មេងស្ទាវ២០នាក់ កាន់ដាវសាំម៉ូរ៉ៃដេញកាប់គ្នានៅមាត់ស្ទឹងក្រុងតាខ្មៅ របួសធ្ងន់២នាក់
#ហិង្សា# #សង្គម# #នយោបាយជាតិ#
0
ខេត្តកណ្តាល៖ ក្មេងស្ទាវពីរក្រុមដែលប្រដាប់ដោយដាវសាម៉ូរ៉ៃ បានដេញកាប់គ្នាបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ២ មុខវត្តព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាជិះម៉ូតូចេញពីផឹកស្រាក្រឡុកនៅមាត់ស្ទឹងក្បែររោងអ្នកតាថៃជឺតាខ្មៅ ហើយនៅពេលជិះដល់ស្តុបក្រពើហា ក៏ស្រាប់តែឃើញជនសង្ស័យ ជិះដេញតាមរហូតដល់មុខវត្តព្រែកឬស្សីជនរងគ្រោះក៏បត់មកស្តាំចូលតាមផ្លូវក្បែរសង្កាត់ព្រែកឬស្សី ហើយម៉ូតូជនរងគ្រោះក៏ជ្រុលទៅបុកជាប់និងរបងសាលាសង្កាត់បណ្តាលឲ្យជនរងគ្រោះឈ្មោះ ធី និងឈ្មោះ កោក ដួលដេកលើថ្នល់ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ស្រ៊ន វិសាល បានរត់ចោលម៉ូតូ នៅសល់ជនរងគ្រោះ២នាក់ ក៏ត្រូវក្រុមជនល្មើសយកដាវសាម៉ូរ៉ៃកាប់លើក្បាលបណ្តាលឲ្យមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ ហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ទៅ។
រីឯជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកមកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ រួចបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញបន្តទៀត។
ករណីនេះសមត្ថកិច្ចក្រុងតាខ្មៅ កំពុងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត ចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ បូ ធារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់