
Sreyroth
· 2019-07-04
ឆ្ងល់ទេហេតុអ្វីហ្វេសប៊ុកមើលមិនឃើញរូបភាព? តាមពិតពេលនេះមនុស្សនៅទូទាំងពិភពលោកកំពុងតែជួបបញ្ហានេះដូចគ្នា ព្រោះតែមូលហេតុនេះ
#App# #ហ្វេសប៊ុក# #បច្ចេកវិទ្យា#
0
នៅក្នុងរយៈពេលមួយម៉ោងចុងក្រោយនេះមានករណីគួរឱ្យភ្ញាក់ផ្អើលមែនទែននៅលើបណ្តាញសង្គមហ្វេសបុក ខណៈដែលអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសបុក Instagram និង Whatsapp សុទ្ធតែកំពុងតែជួបប្រទះនឹងបញ្ហាដូចៗគ្នា គឺមិនអាចបង្ហោះរូបភាព និងមើលឃើញនូវរូបភាពដែលបានបង្ហោះនៅក្នងរយៈពេលមួយម៉ោងចុងក្រោយនេះនោះទេ ដោយខ្លះបានគិតថាជាបញ្ហាអ៊ីនធើណែតរបស់ខ្លួន តាមពិតគឺមិនមែនដូច្នេះទេ។
យោងទៅតាមប្រភពពីសារព័ត៌មានបរទេសជាច្រើនបានអះអាងដូចៗគ្នាថា បញ្ហានេះគឺមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាទេ ដោយសារតែពេលនេះបណ្តាញសង្គមរបស់ក្រុមហ៊ុនហ្វេសបុកគឺកំពុងតែជួបប្រទះនូវបញ្ហាគាំងបែបនេះនៅទូទាំងពិភពលោកតែម្តង ហើយអ្នកប្រើប្រាស់ជាច្រើនបាននឹងកំពុងតែធ្វើការចោទសួរទៅកាន់ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយនេះថាកំពុងតែមានបញ្ហាអ្វីកើតឡើង។
យ៉ាងណាក៏ដោយមកដល់ពេលនេះគឺមិនទាន់មានប្រភពច្បាស់ការណ៍ណាមួយបានចេញមុខមកអះអាងអំពីការគាំង និងមូលហេតុដែលបានបណ្តាលឱ្យមានការគាំងនៅទូទាំងពិភពលោកនេះបាននៅឡើយនោះទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់