បង្ហោះផ្សាយ

ខ្មែរ

khemara

· 2019-07-06

រញ្ជួយដីកម្លាំងខ្លាំងលើកទី២ នៅកាលីហ្វ័រនីញ៉ា បណ្តាលឲ្យមនុស្សរងរបួស និងខូចខាតយ៉ាងធ្ងន់

#សង្គម#

0

មន្ត្រីបាននិយាយថា ការរញ្ជួយ​ដី​កម្លាំងខ្លាំង ៧.១រ៉ិចទ័រ បានវាយប្រហារ ​​​នៅ Southern California កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ បណ្តាលឲ្យខូចខាតផ្នែកខ្លះ នៃអគារ បង្កឲ្យមានគ្រោះអគ្គិភ័យ និងបណ្ដាលឲ្យមនុស្សរងរបួស​ថែមទៀតផង ។ ការរញ្ជួយដីនេះ គឺជាការរញ្ជួយ​ដីទ្រង់ទ្រាយធំ​លើកទីពីរ និងក្នុងថ្ងៃទី២ នៅក្នុង​រដ្ឋតែមួយរបស់អាមេរិក ។

កាលពីថ្ងៃទី៥ ខែកក្កដា វេលាម៉ោង​៨និង​២០នាទីយប់ ម៉ោង​នៅក្នុង​តំបន់ ការរញ្ជួយដីថ្មីបំផុត​៦.៤រ៉ិចទ័រ បានកើតឡើង​នៅជិត​ទីក្រុង Ridgecrest ជិតឧទ្យានជាតិ Death Valley ប្រហែល​២០២គីឡូម៉ែត្រ ភាគឦសាន្ត​ ទីក្រុងឡូស អេនចឺឡេស រដ្ឋកាលីហ្វីនីញ៉ា សហរដ្ឋអាមេរិក ។

មន្ត្រី​ក្នុងតំបន់ អះអាងថា ការរញ្ជួយដី​នេះ​បណ្តាលឲ្យមានអគ្គិភ័យ, បែកធ្លាយបំពង់បង្ហូរប្រេង ជាពិសេស​បណ្តាលឲ្យរងរបួសមនុស្ស និងគ្មានអគ្គិសនីប្រើប្រាស់ ។ បច្ចុប្បន្ន​ អាជ្ញាធរកំពុងដោះស្រាយ​​បញ្ហាទាំងអស់នេះ ។ ប្រភពថា បើទោះបី​ទំហំនៃការខូចខាត និងរបួស​មនុស្ស នៅមិនទាន់ដឹងក៏ពិតមែន ប៉ុន្តែ​ជនរងគ្រោះ​បាត់បង់ជីវិត គឺគ្មាននោះទេ ។

មកដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ ស្រាប់តែមានការរញ្ជួយដីទ្រង់ទ្រាយធំ​មួយទៀត​កើតឡើង គឺទំហំ៧.១រ៉ិចទ័រ ស្ថិតនៅ Southern California ។ ការរញ្ជួយដីទ្រង់ទ្រាយធំបែបនេះ មិនធ្លាប់មាននោះឡើយ​​ចាប់តាំងពីឆ្នាំ​១៩៩៩រហូតមក ។ ការរញ្ជួយដីសារជាថ្មីនេះ បង្កឲ្យបាក់បែកផ្ទះសម្បែងខ្លះផងដែរ ។ ពិដាន​នៅក្នុងបារ​មួយកន្លែងបាក់រលំផងដែរ​ដោយសារ​ការរញ្ជួយដី​ជាថ្មីម្តងទៀតនេះ ៕ thach086

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់