
Francisco
· 2019-07-08
តារាលក់ផលិតផលដ៏ល្បីតាមOnline ត្រូវបុរសជាសង្សារវាយធ្វើបាប១៣០ដងទើបបែកធ្លាយ
#ហិង្សាដោយចេតនា# #សង្គម# #នយោបាយជាតិ#
0
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីអំពើហិង្សាដ៏គួរឲ្យស្អប់ខ្ពើមមួយបានកើតឡើងលើកញ្ញា ថៃ ស្រីនាង តារាលក់ផលិតផលដ៏ល្បីល្បាញ និងស៊ិចស៊ីម្នាក់តាមONLINE ដោយបុរសជាសង្សាររបស់នាងឈ្មោះ ទឹម សាវុធ កើតឆ្នាំ១៩៧៣ តែងតែប្រើអំពើហិង្សាដាក់លើរូបនាងជាញឹកញាប់ ដោយការវាយតប់ ទះ ចាប់ក្បាលបោកនិងជ្រុងគ្រែ រហូតបែកមុខ បែកមាត់ ហើមមុខ ហើមមាត់។
យោងតាមបទសម្ភាសខ្លីមួយរបស់កញ្ញា ថៃ ស្រីនាង នៅលើបណ្ដាញសង្គម ហ្វេសសប៊ុក បានឲ្យដឹងថា បុរសជាសង្សាររបស់នាងតែងតែប្រចណ្ឌដាក់លើរូបនាងដូចមនុស្សវិកលចរឹកអ៊ីចឹង ហើយតែងតែវាយធ្វើបាបរូបនាងរហូតឥតត្រាប្រណី ព្រមទាំងបានបោះបោកកម្ទេចឥវ៉ាន់របស់នាង និងបានចាប់ក្បាលនាងបោកនឹងជ្រុងគ្រែ ទះកំផ្លៀង ទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត។
មិនតែប៉ុណ្ណោះ នៅក្នុងអាខោនហ្វេសប៊ុករបស់កញ្ញា ថៃ ស្រីនាង ក៏បានបង្ហោះដែរថា "លើកនេះទី 130 ហើយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយ វីដេអូ អោយសមត្ថកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង"។
ករណីនេះ អយ្យការអមសាលាដំបូង និងសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវដើម្បីនាំខ្លួនឈ្មោះ ទឹម សាវុធ មកធ្វើការសាកសួរ៕ មករា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

កម្ពុជាអំពាវនាវឱ្យអ្នករាយការណ៍សិទ្ធិមនុស្ស បង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន

ជំងឺចិត្ត(Mental illness,)

អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានយល់ព្រមលើជំហានដំបូងក្នុងផែនការសន្តិភាពនៅតំបន់ហ្គាហ្សា

យោបល់ទាំងអស់ (0)
គ្មានយោបល់