បង្ហោះផ្សាយ

ខ្មែរ

Ponleak

· 2019-07-09

គំនិតពិចារណា! ពាក្យថា បងស្រលាញ់អូន តើមានន័យថាមនុស្សប្រុសចង់បានខ្លួនប្រាណមនុស្សស្រីឬយ៉ាងណា?

#ចំណេះដឹង# #សំណាបយោងដីស្រីយោងប្រុស# #អប់រំ និងការងារ#

0

ធ្លាប់ឮទេ? ពាក្យថាសំណាបយោងដីស្រីយោងប្រុសរបស់ពាក្យចាស់បុរាណខ្មែរយើងដែលភាគច្រើនយើងច្បាស់ជាធ្លាប់បានឮហើយ ។ ធម្មជាតិពិតជាឆ្លាតនឹងល្អឥតខ្ចោះតែម្តង មិនសរសើរមិនបាននោះទេ ហើយអ្វីៗលើលោកយើងនេះសុទ្ឋតែមានគូរវាជានិច្ច ។

ធម្មជាតិបង្កើតមនុស្សប្រុសជាគូរជាមួយនឹងមនុស្សស្រីហើយភេទទាំងពីរ ដែលផ្ទុយគ្នានេះនៅថ្ងៃខាងមុខត្រូវតែបង្កើតមនុស្សជាច្រើនរាប់រយរាប់ពាន់លាននាក់ទៀតសម្រាប់រស់នៅលើផែនដីមួយនេះ ។ ក្នុងនោះក៏ដោយសារតែពាក្យថាស្រលាញ់ គ្មានអ្វីធំធេងនឹងមានតម្លៃធំជាងក្តីស្រលាញ់នោះទេ ។មនុស្សយើងហ៊ានធ្វើរឿងគ្រប់យ៉ាងដើម្បីក្តីស្រលាញ់នឹងស្នេហារបស់ពួកគេ ។ ពាក្យថាស្រលាញ់ពិតជាមានឥទ្ឋិពលខ្លាំងទៅលើបេះដូងមនុស្សយើងម្នាក់ៗ តែវាជាក្តីស្រលាញ់ពិតមិនក្លែងក្លាយទើបធ្វើឲ្យស្នេហានោះមានន័យកាន់តែខ្លាំងឡើង ។​ មិនមែនស្រលាញ់គ្រាន់តែចង់បានខ្លួនប្រាណគ្នាហើយបោះបង់គ្នាចោលនោះទេ ។

ធ្លាប់ឮមនុស្សស្រីជាច្រើននិយាយថា ពាក្យថាស្រលាញ់ដែលចេញពីបបូរមាត់ដ៏ស្រទន់ផ្អែមល្ហែមរបស់មនុស្សប្រុសភាគច្រើន ប្រើពាក្យថាស្រលាញ់គឺដើម្បីតែប៉ងប្រាថ្នាចង់បានខ្លួនប្រាណរបស់មនុស្សតែប៉ុណ្ណោះ ។ តើជាការពិតដែរឬទេ? ហើយការលើកឡើងនេះពិតជាត្រឹមត្រូវទាំងស្រុងឬយ៉ាងណា?

បើយើងពិចារណាឲ្យល្អិតល្អន់វាជារឿងរបស់ធម្មជាតិស្រាប់ទៅហើយគ្មាននរណាម្នាក់ជៀសផុតនោះទេ ព្រោះថាមនុស្សប្រុសនឹងមនុស្សស្រីជាធាតុពីរដែលអាចធ្វើឲ្យពិភពលោកមួយនេះមានន័យនឹងស្រស់បំព្រងទៅបាន ។ ហើយការលើកឡើងថាមនុស្សប្រុសស្រលាញ់មនុស្សស្រីដើម្បីតែខ្លួនប្រាណ យើងមិនអាចគិតថាត្រូវឬខុសបាននោះទេ តែសូមយើងគិតពិចារណាដោយខ្លួនឯង ។

មនុស្សប្រុសនឹងមនុស្សស្រីដែលមានចិត្តលើគ្នាតែងតែមានអារម្មណ៍គិតពីរឿងលើគ្រែដូចគ្នាស្ទើរតែ ៩៩ ភាគរយ គ្រាន់តែថាក្នុងរឿងនេះមនុស្សប្រុសភាគច្រើនក្លាហានជាងមនុស្សស្រីតែប៉ុណ្ណោះ ហើយមនុស្សស្រីជាភេទដែលមានការអៀនបៀនច្រើនជាងមនុស្សប្រុសក្នុងរឿងនេះ តែសួរថាមនុស្សស្រីគិតពីរឿងបែបនេះជាមួយមនុស្សប្រុសដែលនាងបានស្រលាញ់ដែរឬទេ ពេលនៅកន្លែងស្ងាត់តែពីរនាក់ ច្បាស់ណាស់នាងគិតគ្រាន់ តែមិនហ៊ានបង្ហាញតែប៉ុណ្ណោះ ។

សរុបសេចក្តីមកវិញបើការសរសេររបស់ខ្ញុំមានចំណុចខុសឆ្គងឬមិនសមរម្យត្រង់ចំណុចណានោះសូមអភ័យទោសទុកជាមុន តែខ្ញុំជឿថាមនុស្សពីរនាក់ដែលស្រលាញ់គ្នានឹងធ្លាប់គិតពីរឿងនេះមិនខាន បើប្រាប់ថាមិនធ្លាប់គិតរឿងនេះខ្ញុំមិនជឿនោះទេ ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (8)

មិត្ត74904329

· 2020-05-03

Sart

APOY

· 2020-05-03

😥

Vii16119081

· 2020-05-01

👍😘

piseth th

· 2020-04-27

ខ្ជិលមានស្នេហាណាស់នាំខូខ្លួនទេ🤣😂😃😄😅🤔😉😊😋🙄🙂😐😑

piseth th

· 2020-04-27

ខ្ជិលមានស្នេហាណាស់នាំខូខ្លួនទេ

piseth th

· 2020-04-27

ខ្ជិលមានស្នេហាណាស់នាំខូខ្លួនទេ

ID77041992

· 2020-04-26

,😍😍

រ៉ាន់៚ រ៉ាវី

· 2020-04-20

ល្អ

  • 1
ទៅកាន់