បង្ហោះផ្សាយ

ខ្មែរ

Phally

· 2019-07-11

ឈាមក្នុងទឹកកាម ៖ មូលហេតុដែលអ្នកគួរស្វែងយល់ឲ្យបានច្បាស់

#គន្លឹះថែទាំសុខភាព# #សុខភាព# #ឈាមក្នុងទឹកកាម# #មូលហេតុ# #ស្វែងយល់#

164

វាជារឿងមិនធម្មតា ប្រសិនបើអ្នករកឃើញមានឈាមនៅក្នុងទឹកកាមរបស់អ្នក នៅពេលអ្នកបញ្ចេញទឹកកាម ប៉ុន្តែ កុំបារម្ភអី – ជាទូទៅ វាគ្រាន់តែជាការបណ្តោះអាសន្ន ហើយមូលហេតុធធ្ងន់ធ្ងរ គឺកម្រនឹងកើតឡើងណាស់។

ទឹកកាម អាចមានពណ៌ឈាមក្រហម មានពណ៌ត្នោត ឬមានពណ៌ផ្កាឈូក។

អត្ថបទនេះបង្កើតឡើង គឺដើម្បីផ្តល់ឲ្យអ្នកនូវគំនិតល្អប្រសើរជាងមុន អំពីមូលហេតុដែលអាចកើតឡើងបាន ប៉ុន្តែ អ្នកមិនគួរប្រើវា ដើម្បីកំណត់រោគវិនិច្ឆ័យខ្លួនអ្នកជាមួយនឹងជំងឺនេះឡើយ។ ចូរជួបគ្រូពេទ្យរបស់អ្នក សម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។

ក្នុងករណីជាច្រើន មិនមានបុព្វហេតុជាក់ស្តែងដែលអាចរកឃើញ ចំពោះបញ្ហាឈាមនៅក្នុងទឹកកាមទេ។

១. មូលហេតុទូទៅនៃការមានឈាមក្នុងទឹកកាមរួមមាន ៖

• ការរលាកបំពង់បង្ហូរទឹកកាមចេញពីពងស្វាស

• ដុះដុំសាច់តូចនៅបំពង់បង្ហូរទឹកកាមចេញពីពងស្វាស

• ការរលាកនៃក្រពេញប្រូស្តាត

• ការវះកាត់ប្រព័ន្ធទឹកនោមនាពេលថ្មីៗនេះ – ដូចជាការច្រិបសាច់ក្រពេញប្រូស្តាតជាដើម

• ជំងឺឆ្លងតាមការរួមភេទ (STIs) – ដូចជាជំងឺពងបែកនៅលើប្រដាប់បន្តពូជ ជំងឺក្លាមីដ្យាមេរោគគ្រុនឈាម ឬជំងឺទ្រីកូមូណាស។

បញ្ហាទាំងនេះ ជាទូទៅមិនធ្ងន់ធ្ងរទេ ហើយមនុស្សជាច្រើននឹងមានភាពប្រសើរឡើងដោយខ្លួនឯងដោយគ្មានការព្យាបាល ឬក្រោយពេលប្រើថ្នាំអង់ទីប៊ីយោទិច ឬថ្នាំបំបាត់ការឈឺចាប់។

២. មូលហេតុផ្សេងៗទៀតដែលអាចកើតមាន (ឈាមនៅក្នុងទឹកកាមអាចជាលទ្ធផលនៃ) ៖

• សម្ពាធឈាមឡើងខ្ពស់ (ជំងឺលើសសម្ពាធឈាម)

• ជំងឺឈាមកក

• ជំងឺមហារីកក្រពេញប្រូស្តាត មហារីកពងស្វាស និងមហារីកប្លោកនោម

• ដុំគ្រួសក្នុងបំពង់បង្ហូរទឹកកាមចេញពីពងស្វាស។

ស្ថានភាពទាំងនេះគឺធ្ងន់ធ្ងរ ហើយអ្នកត្រូវទទួលការការព្យាបាលដោយវេជ្ជបណ្ឌិតឯកទេស៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់