បង្ហោះផ្សាយ

ខ្មែរ

Kaliyanei

· 2019-07-13

កូនបៀមដៃល្អ ឬអាក្រក់ចំពោះសុខភាព?

#កូនបៀមដៃ# #គន្លឹះថែទាំសុខភាព# #សុខភាព#

0

វាជារឿងធម្មតាទេ ចំពោះកុមារក្នុងការជញ្ជក់មេដៃ ឬម្រាមដៃរបស់ពួកគេ។ កុមារភាគច្រើនបញ្ឈប់ទម្លាប់នេះដោយខ្លួនឯងនៅពេលដែលដល់អាយុបួនឆ្នាំ ជាមួយនឹងការមិនមានប៉ះពាល់អ្វីទាំងអស់ទៅលើធ្មេញរបស់ពួកគេ។

ប្រសិនបើកូនរបស់អ្នកនៅតែមានទម្លាប់បៀមដៃក្រោយពីអាយុ៤ឆ្នាំនោះ សូមទៅជួបទន្តបណ្ឌិត។ ទន្តបណ្ឌិតរបស់អ្នកអាចមើលដោយប្រុងប្រយ័ត្ន ចំពោះបញ្ហានានានៅពេលដែលធ្មេញវិវត្ត។

ចំពោះកុមារភាគច្រើន មិនមានហេតុផលគួរឲ្យព្រួយបារម្ភអំពីទម្លាប់នៃការបៀមមេដៃរហូតដល់អាយុ៦ឆ្នាំ នៅពេលដែលធ្មេញខាងមុខនោះមានចេញនោះ។

នៅពេលណាដែលអ្នកគួរតែយកកូនទៅជួបនឹងគ្រូពេទ្យ?

សមាគមទន្តពេទ្យអាមេរុចបានណែនាំថា ឪពុកម្តាយគួរតែនាំកូនរបស់ពួកគេទៅជួបនឹងទន្តបណ្ឌិត កុំឲ្យយូរជាងដែលកូនមានអាយុ១ឆ្នាំ។ នេះផ្តល់ឲ្យទន្តបណ្ឌិតមើលបញ្ហាទាន់ពេលជាមួយនឹងធ្មេញរបស់កូនអ្នក។ អ្នក និងទន្តបណ្ឌិតគួរតែរំលឹកពីព័ត៌មានសំខាន់អំពីចំណីអាហារ ការបៅដបទឹកដោះ ការដុសធ្មេញ និងការប្រើហ្វ្លអររ៉ាយផងដែរ។ ការទៅជួបទន្តបណ្ឌិតតាំងពីនៅតូច នឹងជួយកូនរបស់អ្នកឲ្យមានសុខភាពមាត់ធ្មេញល្អ។ វាក៏ផ្តល់នូវទម្លាប់ល្អនៃការពិនិត្យមាត់ធ្មេញឲ្យបានទៀងទាត់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស