
Princess Xenia
· 2019-07-14
ចង់ទាញចិត្តអតិថិជន តើត្រូវធ្វើដូចម្តេច?
#អាជីវកម្ម# #សង្គម#
0
ដើម្បីធ្វើឱ្យអាជីវកម្មមួយជោគជ័យ និងមានដំណើរការទៅដោយរលូត រឿង ចាំបាច់បំផុតនោះគី ការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយអតិថិជន។ ដូចនេះហើយក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកគួរតែមានទំនាក់ទំនងល្អជាមួយ អតិថិជនរបស់អ្នក ទាំងចាស់ ទាំងថ្មី ដើម្បីធ្វើឱ្យការលក់ផលិតផល ឬសេវាកម្មផ្សេងៗរបស់អ្នកមានភាពរលូតទៅតាមហ្នឹងផងដែរ។ ហើយចំណុច ខាងក្រោមនេះគឺជាវិធីខ្លះៗដើម្បីទុកគ្រាន់ជាការពិចារណា៖
បង្កើនទំនាក់ទំនងល្អៗ
នាសម័យបច្ចុប្បន្ននេះ ការទំនាក់ទំនងល្អគឺជារឿងមួយដ៏ចាំបាច់ ដើម្បី ទាញយកនូវអតិថិជនថ្មីៗបន្ថែម។ ហើយក្នុងនោះវាក៏ទាមទារឱ្យអ្នក មាន ជំនាញទន់ (Soft Skill) ផងដែរ ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន ហើយអ្នកក៏ត្រូវដឹងដែរថា អតិថិជនរបស់អ្នកជាមនុស្សប្រភេទណា? ពួកគេ ចូលចិត្តអ្វី? និងមិនចូលចិត្តអ្វី? ដើម្បីងាយស្រួលធ្វើឱ្យការទំនាក់ទំនងនោះ រឹតស្អិតរមួតថែមមួយកម្រិតទៀតផងដែរ។
ទាំងសេវាកម្ម ឬផលិតផលត្រូវតែមានគុណភាព
ចំពោះបញ្ហាគុណភាពរបស់សេវាកម្ម ឬផលិតផលវាពិតជាសំខាន់ខ្លាំងណាស់ ដែលម្ចាស់អាជីវកម្មគ្រប់រូបគួរយកចិត្តទុកដាក់បំផុតដើម្បីប្រាកដថាវាគ្មាន បញ្ហាអ្វីមួយដែលអាចប៉ះដល់អារម្មណ៏របស់អតិថិជន។ ក្នុងនោះរឿងដែល សំខាន់គឺ ឥរិយាបទបុគ្គលិករបស់អ្នក ត្រូវតែមានភាពសមរម្យ រក្សានូវតម្លៃ ខ្លួនឯង និងតម្លៃរបស់ក្រុមហ៊ុន ដែលនឹងមិនធ្វើឱ្យអតិថិជន មានការមិនពេញ ចិត្តចំពោះសេវាកម្ម ឬផលិតផលរបស់ក្រុមហ៊ុន។
ផ្តោតលើគុណភាព
តើនរណាដែលមិនចង់បានរបស់ដែលមានគុណភាពខ្ពស់នោះ? ដូចជាមិនសូវមានទេ មែនអត់? កុំសូម្បីតែអ្នកដែលមិនសូវមានប្រាក់ដើម្បីទិញរបស់ល្អក៏ដោយ ក៏ពួកគាត់ចង់ ប្រើប្រាស់របស់មានគុណភាពដែរ។ ដូចនេះហើយ ការផ្ដោតសំខាន់ទៅលើ គុណភាព គឺជារឿងដំបូងដៃបំផុតដែលម្ចាស់អាជីវកម្មត្រូវតែប្រុងប្រយ័ត្នបំផុត ហើយអ្នកក៏គួរតែនាំយករបស់ដែលមានគុណភាពមកផ្តល់ឱ្យអតិថិជន ជាជាងចង់ចំណេញច្រើនហើយកាត់បន្ថយគុណភាពនៃផលិតផលនោះ ស៊ូចំណេញតិច តែមានអតិថិជនច្រើន តែកុំបានចំណេញច្រើន ហើយត្រូវបិទ ទ្វានោះទេ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ជំហានដើម្បីលើកលែងទោសមនុស្សដែលធ្វើអោយយើងឈឺចាប់

សង្វៀន SEATV ចាប់ផ្តើមការប្រកួតដណ្តើម ខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី៨ របស់ខ្លួន

ពិតជាអស្ចារ្យ ស្វែង សុជាតា អាចវាយលុកទីផ្សារក្រៅស្រុក!!

អ្នកវិទ្យាសាស្ត្រមួយក្រុមបានអះអាងថា ផឹកស្រា ១ដបក្នុងមួយសប្តាហ៍ ស្មើនឹងការជក់បារី ១០ដើម ដែលអាចប្រឈមនឹងជំងឺមហារីកនៅថ្ងៃមុខ

ការណែនាំពិសេស
កម្ពុជាអំពាវនាវឱ្យអ្នករាយការណ៍សិទ្ធិមនុស្ស បង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន

អស្ចារ្យណាស់! យុវជន រម៉ាស់ គ្វេន ធ្វើដំណើរថ្មើរជើង ពីភ្នំពេញ មកដល់ខេត្តរតនគិរី ដោយជោគជ័យ ត្រឹមរយៈពេល ១២ថ្ងៃ

ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន

ការតស៊ូ បង្កើតផ្លូវទៅកាន់ការសម្រេចចិត្ត

យោបល់ទាំងអស់ (0)
គ្មានយោបល់