
SAMBO
· 2019-07-22
សត្វកន្ធាយយក្សមួយក្បាល ត្រូវមនុស្សមួយក្រុមនាំគ្នាឡើងជិះ មើលទៅគួរឲ្យអាណិតជាខ្លាំង
34
យោងតាមសារព័ត៌មានមួយបានឲ្យដឹងថា វីដេអូគេថតបាននៅឆ្នេរសមុទ្រប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រកន្លងទៅ បង្ហាញឲ្យឃើញពីសត្វកន្ធាយសមុទ្រទំហំយក្សមួយក្បាល ត្រូវបានគេឲ្យដឹងថាដើរឆ្លងកាត់ឆ្នេរដើម្បីរកកន្លែងពង នៅពេលប្រជាជននៅតំបន់នោះឃើញបែបនេះ ពួកគេមួយក្រុមក៏បានឡើងជិះលើខ្នងលេងយ៉ាងរំភើយដោយមិនអាណិតសត្វសូម្បីបន្តិច។
សត្វកន្ធាយយក្សជាប្រភេទសត្វត្រូវបានគេសម្លាប់ស្ទើរជិតផុតពូជនេះ បានវារទាំងអស់កំលាំង នៅពេលមនុស្សមួយក្រុមព្យាយាមជិះពីខាងលើខ្នងវា។
នៅក្នុងវីដេអូបង្ហាញឲ្យឃើញពីមនុស្សប្រុសមានមាឌធំៗ ចំណាស់ៗអង្គុលលើវា ឈរលើវា ហើយថែមទាំងយោលខ្លួនលើវាដូចរាំនៅក្នុងក្លិបទៅហើយ ឯបុរសម្នាក់ទៀតអង្គុយដាក់ជើងលើក្បាលវា ហើយហូបនំធ្វើមិនដឹងមិនខ្វល់ថែមទៀត។ មើលទៅសត្វកន្ធាយហាក់អស់កំលាំងយ៉ាងខ្លាំងទម្រាំវារដល់ក្នុងទឹកវិញ។ វីដេអូនោះត្រូវបានគេចែកចាយពេលបណ្ដាញសង្គមយ៉ាងព្រោងព្រាត ហើយអ្នកលេងបណ្ដាញសង្គមជាច្រើនមានចិត្តខឹងចំពោះបុគ្គលមួយក្រុមនោះជាខ្លាំង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន

ទិដ្ឋភាពដ៏អស្ចារ្យក្នុងកម្មវិធីខួប គៀត សុវណ្ពាឡាង ផ្អើលអស់តារាល្បីៗចូលរួម!!

Lexus ៤៧០ជ្រុលចង្កូតទៅបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

គូស្នេហ៍ស្រលាញ់គ្នាពិត គេមិនភ្លេចធ្វើរឿងទាំងនេះទេ

យោបល់ទាំងអស់ (0)