
Ou
· 2019-07-21
របៀបសន្សំលុយដែលជោគជ័យ ១០០%
#ចំណេះដឹង# #របៀបសន្សំលុយ# #អប់រំ និងការងារ#
151
ជំហានទី ១៖ សួរខ្លួនឯង ហេតុអ្វីចង់សន្សុំលុយ? ហេតុអ្វីបានជាការសន្សុំលុយសំខាន់សម្រាប់ខ្ញុំ?
ការសន្សុំដែលមិនជោគជ័យ ជានិច្ចជាកាលគឺការសន្សុំដែលគ្មានគោលដៅ ឬគោលបំណងច្បាស់លាស់។
ជំហានទី២៖ សម្រេចចិត្ត
ដើម្បីសន្សុំជោគជ័យ អ្នកត្រូវតែសម្រេចចិត្ត ១០០% ថាអ្នកចង់សន្សុំលុយ បន្ទាប់មកអ្នកត្រូវសម្រេចចិត្តថាចង់សន្សុំប៉ុន្មានភាគរយនៃប្រាក់ចំណូលរបស់អ្នក។ ឧទាហរណ៍ថា បើអ្នកមានប្រាក់ចំណូល ៣០០ដុល្លារ អ្នកចង់សន្សុំ ១០% វាត្រូវនឹង ៣០ ដុល្លារក្នុងមួយខែ។
ជំហានទី៣៖ ដកលុយសន្សុំ មុនចាយលុយ
កំហុសដ៏ធំបំផុតរបស់មនុស្សក្នុងការសន្សុំលុយ នោះគឺផ្នត់គំនិតដែលថា “ចាំសល់លុយ ចាំសន្សុំលុយ”។ លុយមិនងាយសល់នោះទេ ហើយបើវាសល់ ក៏វាមិនថេរដែរ។ ហើយបើវាមិនថេរ យើងមិនអាចសម្រេចគោលដៅនៃការសន្សុំរបស់យើងបានទេ។
ជំហានទី៤៖ ត្រូវដាក់លុយសន្សុំកន្លែងណាដែលអ្នកពិបាកនិងដកមកវិញ
មនុស្សយើងមានស្នូលកណ្ដាលនៃខួរក្បាលដែលចង់តែចាយ។ ដូច្នេះយើងអាចនិងងាយដកលុយសន្សុំ មុនកំណត់។ ត្រូវប្រុងប្រយ័ត្នដោយដាក់លុយនៅកន្លែងណា ដែលអ្នកពិបាកដក។ ដូចជាធនាគារខ្លះ អនុញ្ញាតអោយយើងដកលុយសន្សុំមួយឆ្នាំបានតែម្ដង ឬពីរដងប៉ុណ្ណោះ។
ជំហានទី៥៖ ទប់ស្កាត់ការចំណាយ
មនុស្សយើងមិនចេះស្កប់ចិត្តក្នុងការចំណាយនោះទេ នៅពេលយើងមានលុយ យើងចង់តែចាយ ។ បើយើងមិនចេះទប់ការចំណាយរបស់យើងទេ មិនថាយើងមានប៉ុណ្ណាក៏យើងនៅតែក្រដែរ។ ព្រោះមានបានគឺអាស្រ័យលើការស្កប់ចិត្តនៅខាងក្នុង មិនមែននៅខាងក្រៅនោះទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)