បង្ហោះផ្សាយ

ខ្មែរ

Jess

· 2019-07-18

គន្លឹះសំខាន់ៗកុំឲ្យមានជំងឺគ្រុនឈាម

#គន្លឹះថែទាំសុខភាព# #សុខភាព# #ជំងឺគ្រុនឈាម#

0

ជំងឺគ្រុនឈាមគឺជាជំងឺម៉្យាងកើតឡើងចំពោះមនុស្សគ្រប់វ័យ ពិសេសទៅលើក្មេងៗហើយ ភាគច្រើនកើតនៅរដូវវស្សាហើយសព្វថ្ងៃយើងនេះក៍សង្កេតឃើញថាមានក្មេងៗជាច្រើនកំពុងទទួលរងនូវជំងឺគ្រុនឈាមនេះ ដោយសារតែមនុស្សមួយចំនួនពុំទាន់យល់ដឹង និងយកចិត្តទុកដាក់ពីវិធីសាស្ត្រទប់ស្កាត់បានត្រឹមត្រូវ និងកត្តាអ្វីដែលបង្កឲ្យកើតជំងឺនេះ ហេតុនេះហើយអាណាព្យាបាលក៍ដូចជាប្រជាពលរដ្ឋគ្រប់រូបគួរយល់ដឹង។

ជំងឺគ្រុនឈាមជាជំងឺឆ្លងសាហាវណាស់ដែលបង្ករដោយមេរោគមួយប្រភេទដែលមេរោគតូចណាស់ដែលមើលនឹងភ្នែកមិនឃើញទេដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈមូសខ្លាស្របពេលនេះជារដូវវស្សាល្មមដែលប្រជាពលរដ្ឋគ្រប់រូបគួរតែចាប់ផ្ដើមមានវិធានការសំរាប់ខ្លួនយើង និងសំរាប់ទូទៅសំរាប់សហគមន៏ដើម្បីកុំឲ្យមានជំងឺនេះកើតឡើងដោយការបោសសំអាតមូសខ្លាឲ្យបាន។

មូលហេតុដែលឲ្យកើតជំងឺគ្រុនឈាម

ជំងឺនេះឡើងគឺដោយសារមូសខ្លា ហើយមូសខ្លាទៅខាំកុមារដែលផ្ទុកជំងឺគ្រុនឈាមហើយក៏ទៅចំលងកុមារដទៃទៀតដែលជា។ជំងឺគ្រុនឈាមមានតែមួយប្រភេទទេ តែអាចឈឺ៤ដងដោយសារមេរោគគ្រុនឈាមនេះមាន៤ក្រុម។

រោគសញ្ញានៃជំងឺគ្រុនឈាម

ជំងឺនេះវាមានលក្ខណៈពិសេសទៅលើកុមារដែលមានផ្ទុកជំងឺនេះធ្វើឲ្យយើងមានការចាប់អារម្មណ៏ភ្លាម ថាតើកុមារកើតគ្រុនឈាម ឬមិនកើតជំងឺនេះ ដែលចាប់ផ្ដើមនៃជំងឺនេះគឺកុមារក្ដៅខ្លួនខ្លាំងពី៤០-៤១អង្សារ ហើយទោះយើងព្យាយាមបញ្ចុះកំដៅយ៉ាងណាក៏មិនចុះដដែរ រយៈពេល ២-៧ថ្ងៃ ហើយបន្ទាប់មកមានរោគសញ្ញាដូចជា ឈឺសាច់ដុំ, ឈឺក្រោមភ្នែក, ឈឺសន្លាក់, ឈឺទ្រោមខ្លួន និងមានការហូរឈាមអាស្រ័យទៅស្ថានភាពស្រាល ឬធ្ងន់នៃជំង។ រោគសញ្ញាដែលពិសេសគឺមានកន្ទួលក្រហមរមាស់លើស្បែក។

វិធីសាស្ដ្រកុំឲ្យមានមូសខ្លា

មធ្យោបាយកុំឲ្យកើតជំងឺគ្រុនឈាម យើងត្រូវបំបាត់ជំរកនៃមូសខ្លា ។ មូសខ្លាវាតែងតែពងដក់លើទឹកដែលថ្លា, តាមជំរកជុំវិញតាមផ្ទះ និងទីងងឹតកន្លែងដាក់ខោអាវ។ដូច្នេះត្រូវបំបាត់ទឹកដែលដក់ដែលមូសងាយពង។មធ្យោបាយដំបូងយើងត្រូវការពារការចៀសផុត តែបើមានជំងឺ ឬមានការសង្ស័យ សូមបិតាមាតាទាំងអស់ត្រូវនាំកូនៗមកពេទ្យឲ្យបានទាន់ពេលវេលា៕

គួរបញ្ជាក់ផងដែរថា៖ គេងក្នុងមុងគឺមានសុវត្ថិភាពបំផុតក្នុងការចៀសវាងកើតជំងឺគ្រុនឈាម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់