
Mau
· 2019-07-19
លេចចេញរាង Honda Winner X ប្រកាសចេញហើយ
#Honda Winner X# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ#
11
ម៉ូតូ Honda Winner X ដែលមានការផ្លាស់ប្ដូររូបរាងច្រើនខុសពី Winner ជំនាន់មុន នឹងប្រកាសចេញជាផ្លូវការនៅវៀតណាមនាសប្តាហ៍នេះហើយ។
មុនការប្រកាសចេញរូបភាពមួយសន្លឹកលេចធ្លាយឡើង បង្ហាញខ្លះអំពីម៉ូតូស៊េរីថ្មី។រូបភាពបង្ហាញថា Winner X មានរូបរាងបែបស្ព័រស្រដៀងនឹងម៉ូដែលCBR150R ហើយអំពូលភ្លើងខាងមុខមានលក្ខណៈស្រដៀងនឹង Honda Air Blade។ ការផ្លាស់ប្ដូរមួយទៀតគឺនៅត្រង់ភ្លើងស៊ីញ៉ូមុខក្រោយ មានរូបរាងដូចជាភ្នែកក្ដាម។ផ្អែកតាមប្រភពគួរទុកចិត្តជាច្រើន ឲ្យដឹងថា Winner X នឹងបំពាក់ហ្វ្រាំងថាសនៅខាងមុខ ជាមួយប្រព័ន្ធហ្វ្រាំង ABS, ប្រើបច្ចេកវិទ្យាអំពូល LED និងកុងទ័រប្រើអេក្រង់ LCD សម្រាប់បង្ហាញព័ត៌មានជាច្រើន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់