
Rin
· 2019-08-02
វិធីធ្វើឆ្អឹងជំនីបំពងឆាជូរអែម
#អាហារខ្មែរ# #វិធីធ្វើ# #អាហារ# #ឆ្អឹងជំនីបំពងឆាជូរអែម#
28
គ្រឿងផ្សំ៖ ឆ្អឹងជំនីខ្ចី ៣០០ក្រាម (កាប់ជាដុំៗល្មម), ប៉េងប៉ោះ, ម្នាស់, ខ្ទឹមបារាំង, ម្ទេសហាវៃ, ប្រេងសម្រាប់បំពង, ម្សៅបំពង ៥ស្លាបព្រាបាយ, ខ្ទឹមចិញ្រ្ចាំ, ទឹក ១កូនចានចង្កឹះ, ម្សៅឆា ១ស្លាបព្រាបាយ, ទឹកត្រី ១/២ស្លាបព្រាបាយ, អំបិលបន្តិច, ស្ករស ១/២ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ៩ស្លាបព្រាបាយ, ស្លឹកខ្ទឹមហាន់។
វិធីធ្វើ៖
១.យកបន្លែប៉េងប៉ោះ, ម្នាស់, ខ្ទឹមបារាំង និងម្ទេសហាវៃ ហាន់ជាចំនិតៗតាមចំណូលចិត្ត ទុកមួយឡែក
២.យកម្សៅបំពងលាយជាមួយទឹកបន្តិចឲ្យខាប់ល្មម រួចយកឆ្អឹងជំនីយកមកជ្រលក់ជាមួយម្សៅឲ្យសព្វ ដាក់បំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ទុកមួយឡែក
៣.យកទឹកដាក់លាយជាមួយម្សៅឆា, ទឹកត្រី, អំបិល, ស្ករស និងទឹកប៉េងប៉ោះលាយចូលគ្នាកូរឲ្យសព្វ ភ្លក្សមើលរសជាតិជូរផ្អែមប្រៃល្មមស្មើគ្នា
៤.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ដាក់បន្លែ រួចចាក់គ្រឿងដែលផ្សំហើយចូលឆាច្របល់ឲ្យបន្លែឆ្អិនបន្តិច ហើយដាក់ឆ្អឹងជំនីបំពងចូលឆាច្របល់ចូលគ្នា ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ទិវាកីឡាអាស៊ានធ្វើនៅខេត្តពោធិ៍សាត់ថ្ងៃនេះ

ជំរើសថ្មីសម្រាប់កសិករ គឺ ការដាំស្រូវលើទឹក សម្រាប់កសិករ រស់នៅក្បែរទន្លេ&ជិតកន្លែងដែលមានទឹកគ្រប់គ្រាន់

សិប្បកម្មធ្វើប៉ៅអីលក់នៅឃុំសន្លុង ជួយឲ្យអ្នកភូមិមានការងារធ្វើមិនបាច់ចំណាកស្រុក

ខ្លាំងមែន!! Messi នៅតែល្អ អាចរកបាន២គ្រាប់ជួយ Barcelona ឈ្នះ Lyon ៥ទល់នឹង១ ក្នុងវគ្គ១៦ក្រុមនៃក្របខ័ណ្ឌ UCL

ការណែនាំពិសេស
បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

អបអរសាទរ! កម្ពុជាជាប់លេខ៥ ជា «ប្រទេសមានភាពរួសរាយ និងរាក់ទាក់បំផុត លើពិភពលោក»

មានរឿង ១០ យ៉ាងដែលអ្នកអាចធ្វើមុនពេលចូលគេង ដើម្បីធ្វើឱ្យដំណេករបស់អ្នកមានភាពប្រសើរឡើង៖

បរិយាកាសពេញលេញ មកពិភពទឹកកកនិងព្រិលដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន "ទឹកកកនិងព្រិល"

យោបល់ទាំងអស់ (24)
មិត្ត940857127
· 2020-05-28
ពិតជាទំនងមែន😋😋😋
ID77399986
· 2020-05-28
👍👍👍👍👍👍👍👍
មិត្ត785526714
· 2020-05-27
😀😀
Mengkhun Kp
· 2020-05-27
😋😋😋😋
មិត្ត518434341
· 2020-05-27
😋😋😋😍
Vaaraadii
· 2020-05-27
😋
KIM PHANET
· 2020-05-26
😋😋😋😋😋
មិត្ត847426619
· 2020-05-26
😻😻
Neang Sreyphen
· 2020-05-25
😋😋😋😋😋
Nita 12
· 2020-05-25
🤤🤤🤤
Phea42
· 2020-05-24
ឆ្ងាញ
Kh 1999
· 2020-05-22
😋😋😋😋😍😍😍
HeaHeng
· 2020-05-21
😋😋😋😋
Socheatt knowledge
· 2020-05-21
😎😎😎😎
Leng Sokhom47
· 2020-05-21
Thanks for sharing
- 1
- 2
ទៅកាន់