បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-08-03

ពលរដ្ឋរិះគន់ អាជ្ញាធរខេត្តតាកែវ បណ្តោយឲ្យរថយន្តដឹកដី ដឹកខ្សាច់ ២កន្លែង អត់គ្របស្បៃតង់

#សង្គម# #នយោបាយជាតិ#

0

ខេត្តតាកែវ៖ ពលរដ្ឋ និងអ្នកធ្វើដំណើរតាមបណ្តយផ្លូវជាតិលេខ២​ បានរិះគន់ទៅលើអាជ្ញាធរចំៗថា សង្ស័យត្រូវថ្នាំសណ្តំពីម្ចាស់រណ្តៅដី ២ទីតាំង នៅចំណុច ភូមិឱភាសាំង, ភូមិកណ្តឹង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវហើយ ទើបធ្មេចភ្នែកឱ្យរថយន្តដឹកដី ដឹកខ្សាច់ ជាច្រើនគ្រឿង បើកបរលឿនៗ និងពុំគ្របស្បៃប៉ាតង់ បង្កជាដីហុយប៉ះពាល់សុខភាពពលរដ្ឋ។

អ្នកធ្វើដំណើរ និងពលរដ្ឋ ដែលរស់នៅសង់ខាងផ្លូវជាតិនេះ បានឱ្យដឹងថា ក្នុងមួយថ្ងៃៗ ក្រុមរថយន្តដឹកជញ្ជូនដី ដឹកខ្សាច់ ចេញពីរណ្តៅដីលោក ប៊ុនធឿប រតនា និងរណ្តៅដីមួយទៀត ពុំស្គាល់ឈ្មោះ ត្រូវបានធានាសុវត្តិភាពមួយភាគរយ ទៅលើការដឹកជញ្ជូន មិនគ្រប់ស្បៃតង់ និងបើកបរដំរៀបគ្នាដូចហែកឋិន យ៉ាងគគ្រឹកគគ្រែង។ បង្កឱ្យជ្រុះដី ពីរថយន្តប្រឡាក់ពាសពេញផ្លូវ ហុយប៉ះពាល់សុខភាព​ធ្វើឲ្យពួកគាត់ពិបាកធ្វើដំណើរ ជាពិសេសគឺកម្ទេចដីហុយចូលភ្នែកពួកគាត់ បើមានភ្លៀងធ្លាក់វិញអាចរអិលដួលម៉ូតូ ងាយបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។

ពួកគាត់បន្តថា រាល់ទង្វើរទាំងអស់នេះ​ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងទៅក្មេងតូច និងសត្វពាហនៈធ្លាក់ចូលរណ្តៅដីដែលមានជម្រៅជិតដល់ក្បាលប្រែតនេះ។ ហើយបានរិះគុណយ៉ាងខ្លាំងទៅលើអាជ្ញាធរ និងមន្ត្រីការិយាល័យរ៉ែថាមពលស្រុកបាទី ដែលគ្មានចំណាត់ការសោះ ទៅលើក្រុមរថយន្តទាំងនោះ ដោយមិនយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យបច្ចេកទេសតាមបទដ្ឋាន។


ពាក់ព័ន្ធនឹងបញ្ហាខាងលើលោក ប៊ុនធឿន រតនា ម្ចាស់រណ្តៅដីបានឱ្យដឹងតាមទូរស័ព្ទថា រណ្តៅដីរបស់គាត់មានច្បាប់ត្រឹមត្រូវ ហើយក្រុមរថយន្តដែលដឹកអត់គ្របស្បៃ ឬប៉ាតង់ គឺលោកមិនដឹងទេ។ចំពោះ លោក ភួន ឈីម អភិបាលស្រុកបាទី មិនអាចសុំការបកស្រាយបានទេ ព្រោះចុចទូរស័ព្ទចូលតែគ្មានអ្នកលើក៕ បូ ធារ៉ា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស