
Senglong
· 2019-08-05
កាដូ ៨ មុខដែលមនុស្សប្រុសតែងចង់បានពីមនុស្សដែលខ្លួនស្រលាញ់
#មនុស្សប្រុសចង់បាន# #រឿងនិទាន និងប្រលោមលោក# #កាដូ៨មុខ# #កម្សាន្ត#
0
សម្រាប់មនុស្សស្រីដូចគ្នានឹងមនុស្សប្រុសដែរ រាល់ពេលមានឱកាសពិសេសម្ដងៗ ពួកគេតែងឈឺក្បាលមិនដឹងគួរជូនកាដូអ្វីឲ្យសង្សាររបស់ខ្លួន។ យោងតាមការពិសោធន៍លើមនុស្សប្រុសមានវ័យពី ១៨ ដល់ ៣០ ខាងក្រោមនេះ គឺជាកាដូដែលមនុស្សប្រុសតែងចង់បានពីសង្សាររបស់ខ្លួន។
១. អាវកីឡា
ទោះជាគេចូលចិត្ត ឬមិនចូលចិត្តកីឡាក៏ដោយ ក៏អាវកីឡាគឺជារបស់ម្យ៉ាងដែលមនុស្សប្រុសតែងចូលចិត្តបំផុត។ រាល់ពេលជួបជុំមិត្តភ័ក្ដិប្រុសៗ ពួកគេអាចប្រើអាវនេះបាន បើខ្ជិលធ្វើខ្លួនច្រើន។
២. សម្លៀកបំពាក់
ងាយជ្រើសរើសបំផុត ក៏ដូចជាងាយទិញបំផុតនោះគឺសម្លៀកបំពាក់ តែសង្សារមួយចំនួនមិនបាននឹកឃើញកាដូនេះឡើយ។ ដោយសារតែមិនងាយទិញខោអាវខ្លួនឯង បើអ្នកជូនកាដូបែបនេះ គេនឹងត្រេកអរខ្លាំងណាស់។
៣. ខ្សែក្រវ៉ាត់
សម្រាប់មនុស្សប្រុស មានខ្សែក្រវ៉ាត់ច្រើនគឺមិនខាតឡើយ ព្រោះវាអាចប្រើបាននៅច្រើនកាលៈទេសៈ។ ពេលធ្វើការ ដើរលេង ចូលកម្មវិធី គឺអាចប្រើខ្សែក្រវ៉ាត់ផ្សេងគ្នាបានទាំងអស់ ដូចនេះបើអ្នកឃើញគេមានហើយ ជូនថែមមួយទៀតក៏មិនអីដែរ។
៤.សម្ភារៈបច្ចេកវិទ្យា
ស្ទើតែមនុស្សប្រុស១០០% ទៅហើយ ដែលចូលចិត្តរបស់បច្ចេកវិទ្យាដូចជាទូរសព្ទ កុំព្យូទ័រ គ្រឿងបន្លាស់អេឡិចត្រូនិកជាដើម។ អ្នកអាចស៊ើបមើលបានថា គេកំពុងខ្វះកាសស្ដាប់ត្រចៀក ថ្មជំនួយ ឬដៃលេងហ្គេមជាដើមដើម្បីធ្វើកាដូឲ្យគេ។
៥. ក្រវ៉ាត់ក
ក្រវ៉ាត់កគឺជារបស់ដ៏សំខាន់មួយសម្រាប់មនុស្សប្រុសជាពិសេសគឺនៅពេលដែលគេចេញធ្វើការហើយ។ អ្នកអាចរើសក្រវ៉ាត់កដែលមានតម្លៃសមរម្យបន្តិច ព្រោះក្រវ៉ាត់កជារបស់ដែលងាយទាក់ទាញចំណាប់អារម្មណ៍បំផុត។
៦. ស្បែកជើង
អ្នកមានចាំទេថា លើកចុងក្រោយដែលសង្សារខ្លួនទិញស្បែកជើងគឺនៅពេលណា? មានមនុស្សប្រុសមួយចំនួន ស្បែកជើងមួយគូ គឺអាចពាក់បានរាប់ឆ្នាំ ដោយមិនខ្ចីដូរសោះតែម្ដង។ ដូចនេះកាដូស្បែកជើង អាចជួយឲ្យគេផ្លាស់ប្ដូរស្ដាយបានខ្លះដែរ កុំឲ្យច្រំដែលពេក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្រុមប្រឹក្សាយោធាស៊ូដង់ ព្រមចែកអំណាច ជាមួយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ

8 GIFs Surreal ដែលនឹងធ្វើអោយអ្នកស្រមើស្រមៃខ្លាំង

ក្រុមអ្នកស្រាវជ្រាវបានបង្កើតការធ្វើតេស្តមួយសម្រាប់កុមារដែលងាយនឹងរងគ្រោះ

ល្អណាស់ ! «សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ» បង្កើតឡើងដើម្បីថែរក្សាធនធានធម្មជាតិសម្រាប់យើង និងកូនចៅជំនាន់ក្រោយ

ការណែនាំពិសេស
កម្ពុជា-ថៃ ជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាក្នុងការរៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ

អស្ចារ្យណាស់! យុវជន រម៉ាស់ គ្វេន ធ្វើដំណើរថ្មើរជើង ពីភ្នំពេញ មកដល់ខេត្តរតនគិរី ដោយជោគជ័យ ត្រឹមរយៈពេល ១២ថ្ងៃ

តាំងចិត្តត្រូវប្រឹង

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

យោបល់ទាំងអស់ (0)
គ្មានយោបល់