
Chhean
· 2019-08-11
ចង់រាប់អានគ្នាបានយូរ ពួកម៉ាកមិនគួរខ្ចីលុយគ្នាទេ ព្រោះហេតុផលទាំងនេះ
#ចំណេះដឹង# #រាប់អាន# #អប់រំ និងការងារ# #មិត្តជិតស្និទ្ធ#
0
ជាធម្មតាការរាប់អានគ្នាជាមួយពួកម៉ាក ឬមិត្តជិតស្និទ្ធ រមែងជៀសមិនផុតពីការខ្ចីលុយកាក់គ្នាចាយទេ។ ប៉ុន្តែជារឿយៗគេសង្កេតឃើញបញ្ហាដែលកើតឡើងដោយសារតែការខ្ចីលុយ មានច្រើនបំផុត ជាពិសេសគឺក្នុងចំណោមពួកម៉ាកជិតដិត ឬអ្នកស្គាល់គ្នាស្និទ្ធស្នាលនេះឯង។ ខាងក្រោមនេះ ជាមូលហេតុដែលអ្នក មិនគួរឲ្យពួកម៉ាកជិតស្និទ្ធខ្ចីលុយ៖
១. មានបញ្ហា មើលមុខគ្នាមិនចំ៖ កន្លងមកធ្លាប់មានច្រើនមកហើយ ករណីមនុស្សស្គាល់គ្នាជិតស្និទ្ធបំផុត ប្រែក្លាយជាអ្នកដទៃ មើលមុខគ្នាលែងចំ ព្រោះតែបញ្ហារឿងលុយកាក់ ហេតុនេះបើអាចជៀសវាងបាន គួរតែកុំឲ្យមានការខ្ចីលុយកាក់គ្នាអីល្អជាង បើចង់រាប់អានគ្នាបានយូរ។
២. ពេលខ្ចីស្រួល ពេលទារតឹងផ្អឹស៖ ដោយយល់ថាជាមនុស្សស្គាល់គ្នា ពេលពួកម៉ាកមកខ្ចីលុយ ម្ដងៗយើងក៏តែងតែមានចិត្តទូលាយ មិនដែលឆ្លើយថា «ទេ» ម្ដងណាឡើយ តែដល់ពេលត្រូវសងវិញ ពិបាកដូចសុំភ្លើងយក្ស។ មានពេលខ្លះក៏គិតថា ហេតុអីបានជាពួកម៉ាកនឹងគ្នាសោះ បែរជាមានចរិតពិបាកមិនស្មើនឹងអ្នកដទៃ អត់យល់ដល់អារម្មណ៍គេវិញសោះ។
៣. ចិត្តល្អក្រខ្លួន៖ មានលុយឲ្យគេខ្ចីមិនមែនបានន័យថា មកពីយើងជាមនុស្សសំបូរលុយច្រើននោះទេ ប៉ុន្តែមកពីយើងជាមនុស្សដែលមានមនោសញ្ចេតនានៃការរាប់អាន ស្មោះស្ម័គ្រ អស់ពីពោះ គ្មានលាក់លៀមពុតត្បុតអ្វីឡើយ តែបុគ្គលមួយចំនួនជំពាក់លុយស្វិតបំផុត ខ្ចីមិនដែលទុំ ពេលទារម្ដងៗមានលេសរហូត។ ពេលខ្លះយើងខ្លួនឯងមិនហ៊ានទៅទារលុយពីគេផង ព្រោះខ្លាចគេខ្មាសយើង ព្រោះតែចង់ឲ្យគេដឹងដោយខ្លួន សុខចិត្តអត់លុយចាយខ្លួនឯងក៏មាន។ ពេលខ្លះចិត្តល្អរបស់យើងមិនបានតបមកយើងវិញដោយរឿងល្អទេ តែបែរជាទទួលបានតែពាក្យមួយឃ្លាថា «ចិត្តល្អក្រខ្លួន» តែប៉ុណ្ណោះ។
៤. ឲ្យខ្ចីរាប់ភ្លេច តែប្រែជាអាក្រក់មួយភ្លែត ពេលខ្ចីម្ដងមិនបាន៖ ធ្លាប់ជួបទេ? មនុស្សមួយចំនួននៅពេលយើងមានលុយឲ្យខ្ចី យើងនឹងក្លាយជាមនុស្សល្អដែលគេចង់រាប់អានបំផុត ស្រាប់តែថ្ងៃមួយដែលយើងអត់លុយឲ្យគេខ្ចី យើងក៏ក្លាយជាមនុស្សអាក្រក់ភ្លាម។
៥. មិត្តភាពអាចប្រេះឆា ដោយសារតែលុយ៖ មិត្តភាពមិនអាចយកលុយមកទិញបានទេ លុយអាចរកបានដោយពិបាក តែមិត្តភាពក៏រឹតតែពិបាកក្នុងការកសាង កាលណាមិត្តអ្នកឲ្យតម្លៃលុយធំជាងមិត្តភាព នោះគេនឹងរាប់អានយើងព្រោះតែសំឡេងឃើញប្រយោជន៍ ឬគ្រាន់តែអាចពឹងពាក់ខ្ចីលុយយើងចាយនៅពេលគេទ័លប៉ុណ្ណោះ។
អ្នកគួរតែពិចារណាឲ្យបានច្រើនបំផុតចំពោះបញ្ហាលុយកាក់ជាមួយពួកម៉ាក ហើយត្រូវតែមានការយោគយល់គ្នាទៅវិញទៅមក កាលណាគេស្រួលជាមួយអ្នក ឲ្យលុយអ្នកខ្ចីនៅពេលត្រូវការចាំបាច់ អ្នកក៏គួរតែកុំធ្វើឲ្យគេពិបាកដូចគ្នា ព្រោះការពិតគេក៏មិនមានលុយច្រើនដែរ ពេលខ្លះក៏បេះពីមាត់ពីក ឲ្យទៅអ្នកព្រោះតែគេយល់ថាអ្នកជាពួកម៉ាក ជាមនុស្សដែលគេទុកចិត្ត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (11)
មិត្ត687074014
· 2020-06-06
😄😄😄😍
មិត្ត123045698
· 2020-06-04
👍
បង ទី កំពង់ស្ពឺ
· 2020-06-04
hi
Vichet8888
· 2020-06-03
😎😎😎😎😎😎😎
A JJ nan
· 2020-06-02
អគុណសម្រាប់កាចែករំលែក😍😘
Jam Somruethai YimKo
· 2020-06-01
👍🏻
មិត្ត270457103
· 2020-06-01
មែនហើយ
Kanha bebe
· 2020-06-01
មិត្តខ្ញុំខ្ចីលុយខ្ញុំមិនទាន់សងទេតែខ្ញុំមិនហ៊ានទារលុយទេខ្លាចវាខឹង💖😅😅
Ly Chhunny ID7750276
· 2020-05-31
😄😄😄😄
VC 43063378
· 2020-05-31
😎😎😎
មិត្ត998877
· 2020-05-26
😍😍😍😍😍
- 1
ទៅកាន់