
Samrin
· 2019-08-13
សាកលវិទ្យាល័យទាំង១០ដែលល្អជាងគេបំផុតនៅលើពិភពលោក
#ចំណេះដឹង# #សាលារៀនល្បីៗ# #អប់រំ និងការងារ#
0
យោងតាមការចុះផ្សាយរបស់គេហទំព័រ Topuniversities.com ដែលជាគេហទំព័រវាយតម្លៃ និងជំនាញខាងចាត់ថ្នាក់កម្រិតស្ដង់ដាគ្រឹះស្ថានសិក្សា បានបង្ហាញឲ្យដឹងសាកលវិទ្យាល័យដែលល្អជាងគេទាំង១០លើពិភពលោកក្នុងឆ្នាំ២០១៨៖
១.វិទ្យាស្ថានបច្ចេកវិទ្យាម៉ាស្សាជូសែត (Massachusetts Institute of Technology) ៖ វិទ្យាស្ថាននេះត្រូវបានគេហៅកាត់ថា MIT ដែលស្ថិតក្នុងទីក្រុងខែមប្រីជ(Cambridge) រដ្ឋម៉ាស្សាជូសែត(Massachusetts state) សហរដ្ឋអាមេរិក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦១។ សម្រាប់ថ្នាក់បរិញ្ញាបត្រពេញម៉ោង តម្លៃសិក្សាក្នុងមួយឆ្នាំគឺ ៤៩៨៩២$។
២.សាកលវិទ្យាល័យស្ទែនហ្វត (Stanford University) ៖ សាកលនេះស្ថិតនៅចម្ងាយប្រហែល៥៦គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វញ៉ា(California) សហរដ្ឋអាមេរិក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៨៥។ សម្រាប់ថ្នាក់បរិញ្ញាបត្រពេញម៉ោង តម្លៃសិក្សាក្នុងមួយឆ្នាំគឺ ៥១៣៥៤$។
៣.សាកលវិទ្យាល័យហាវ៉ដ (Harvard University) ៖ សាកលវិទ្យាល័យនេះស្ថិតក្នុងទីក្រុងខែមប្រីជ(Cambridge) រដ្ឋម៉ាស្សាជូសែត(Massachusetts state) ប្រហែល៤.៨គីឡូម៉ែត្រពីភាគពាយ័ព្យនៃទីក្រុងប៉ូស្ដុន(Boston) សហរដ្ឋអាមេរិក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៦៣៦។ សម្រាប់ថ្នាក់បរិញ្ញាបត្រពេញម៉ោង តម្លៃសិក្សាក្នុងមួយឆ្នាំគឺ ៦៥៦០៩$។
៤.វិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វញ៉ា (California Institute of Technology) ៖ សាលានេះត្រូវបានគេហៅកាត់ថា Caltech ស្ថិតក្នុងទីក្រុងPasadena រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩១។ សម្រាប់ថ្នាក់បរិញ្ញាបត្រពេញម៉ោង តម្លៃសិក្សាក្នុងមួយឆ្នាំ គឺចន្លោះពី ៥២២៣៣$ ទៅ៥៤៦០០$។
៥.សាកលវិទ្យាល័យខែមប្រីជ (University of Cambridge) ៖ សាកលវិទ្យាល័យនេះស្ថិតក្នុងកណ្ដាលទីក្រុងខែមប្រីជ(Cambridge) ប្រទេសអង់គ្លេស។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១២០៩ ដែលឈរលើលេខរៀងទី៤នៃសាកលវិទ្យាល័យ ដែលចំណាស់ជាងគេបំផុតលើលោក។ សម្រាប់ថ្នាក់បរិញ្ញាបត្រពេញម៉ោង តម្លៃសិក្សាក្នុងមួយឆ្នាំសម្រាប់សិស្សបរទេស គឺចន្លោះពី៣២៨០០$ ទៅ៤៥៩០០$។
៦.សាកលវិទ្យាល័យអុកហ្វដ (University of Oxford) ៖ សាកលវិទ្យាល័យនេះស្ថិតកណ្ដាលទីក្រុងអកហ្វដ(Oxford) ប្រទេសអង់គ្លេស។ វាត្រូវបានបង្កើតឡើងក្នុងសតវត្សទី១១។ សម្រាប់ថ្នាក់បរិញ្ញាបត្រពេញម៉ោង តម្លៃសិក្សាក្នុងមួយឆ្នាំ សម្រាប់សិស្សបរទេស គឺចន្លោះពី៣២៨០០$ ទៅ៤៥៩០០$។
៧.សាកលមហាវិទ្យាល័យឡុនដុន (University College London) ៖ សាកលវិទ្យាល័យនេះស្ថិតកណ្ដាលទីក្រុងឡុនដុន នៃប្រទេសអង់គ្លេស។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨២៦។ សម្រាប់ថ្នាក់បរិញ្ញាបត្រពេញម៉ោង តម្លៃសិក្សាក្នុងមួយឆ្នាំសម្រាប់សិស្សបរទេសគឺ ២២១៨៤$ ទៅ៤១៧២០$។៨.សាកលវិទ្យាអ៊ីមផឺរៀលឡុនដុន (Imperial College London) ៖ សាកលវិទ្យាល័យនេះស្ថិតនៅទីក្រុងឡុនដុន ប្រទេសអង់គ្លេស។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០៧។ សម្រាប់ថ្នាក់បរិញ្ញាបត្រពេញម៉ោង តម្លៃសិក្សាក្នុងមួយឆ្នាំសម្រាប់សិស្សបរទេស គឺប្រហែល៣៦៦០៥$។
៩.សាកលវិទ្យាល័យឈីកាហ្កូ (University of Chicago) ៖ សាកលវិទ្យាល័យនេះស្ថិតនៅកណ្ដាលទីក្រុងឈីកាហ្កូ សហរដ្ឋអាមេរិក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៥៦។ សម្រាប់ថ្នាក់បរិញ្ញាបត្រពេញម៉ោង តម្លៃសិក្សាក្នុងមួយឆ្នាំ៥៣៦៤៩$។
១០.វិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វ៊ីស (ETH Zurich – Swiss Federal Institute of Technology) ៖ សាកលវិទ្យាល័យនេះស្ថិតនៅ ក្នុងទីក្រុងហ្សួរ៉ិច(Zurich) ប្រទេសស្វ៊ីស។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៥៥។ សម្រាប់ថ្នាក់បរិញ្ញាបត្រពេញម៉ោង តម្លៃសិក្សានិងការចាយវាយស្នាក់នៅផ្សេងៗ ក្នុងមួយឆ្នាំជាមធ្យមអាចចំណាយអស់ ២១៧៦៥$៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)