បង្ហោះផ្សាយ

ខ្មែរ

Sophal

· 2019-08-16

អតីតយុវជនលេងសាកល្បងនៅក្រុមបិសាចក្រហម Manchester United ម្នាក់ចងកសម្លាប់ខ្លួន គ្រាន់តែរបួសបាក់ដៃខានលេងបាល់

#កីឡា# #Manchester United# #Welsh Premier League# #បាល់ទាត់អន្តរជាតិ# #Joel Darlington#

0

កីឡាករបាល់ទាត់មានទេពកោសល្យម្នាក់ ដែលធ្លាប់លេងសាកល្បងជាមួយនឹងក្រុមបិសាចក្រហម Manchester United បានសម្លាប់ខ្លួន បន្ទាប់ពីទទួលរងរបួសបាក់ដៃរយៈពេលយូរអង្វែង។Joel Darlington ត្រូវបានគេចាត់ទុកថាជាអនាគតតារាបាល់ទាត់ល្បី ដែលតំណាងយុវជនប្រទេសវែល និងបានឈានចូលទៅលេងឱ្យក្លឹប Bala Town ក្នុងក្របខ័ណ្ឌ Welsh Premier League។

ប៉ុន្ដែរបួសខ្នងនិងបញ្ហាផ្សេងទៀតបានធ្វើឱ្យគាត់កើតជំងឺថប់បារម្ភ ហើយគាត់បានបោះបង់ចោលវគ្គសិក្សានៅមហាវិទ្យាល័យ ដោយសង្ឃឹមថា គាត់នឹងអាចចាប់អាជីពជាគ្រូបង្ហាត់កាយសម្ព័ន្ធ។កីឡាករវ័យ ២០ ឆ្នាំរូបនេះត្រូវបានគេរកឃើញចងក សម្លាប់ខ្លួននៅយានដ្ឋានរបស់គ្រួសារក្នុងភូមិ Gellifor នៅថ្ងៃទី ១៨ មីនា និងបានបន្សល់ទុកនូវក្រដាសបណ្ដាំចុងក្រោយជាច្រើនសន្លឹក ដែលពន្យល់ពីមូលហេតុគាត់សម្លាប់ខ្លួនឯង។ នេះបើយោងតាមវេបសាយ Dailymail ទើបតែទម្លាយរឿងនេះឱ្យដឹងកាលពីថ្ងៃទី ១៥ សីហា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស