បង្ហោះផ្សាយ

ខ្មែរ

Raksmei

· 2019-08-16

ទស្សនៈទានល្អៗ​ ដើម្បីជួយ​ដាស់​ស្មារតី​ និង​ផ្នត់គំនិត

#ទស្សនៈ# #ផ្នត់គំនិត# #ចំណេះដឹង# #អប់រំ និងការងារ#

35

មាន​បុគ្គល​ជោគជ័យ​ជាច្រើន​តែងតែ​បន្សល់ទុក​ ឬចែករំលែក​នូវ​ទស្សនៈទាន​ និង​ទ្រឹស្ដី​ល្អ​ៗដែល​ខ្លួន​ធ្លាប់​ឆ្លងកាត់​ប្រកបដោយ​ជោគជ័យ​ ដើម្បី​ជា​ប្រយោជន៍​ទៅដល់​មនុស្ស​ជំនាន់​ក្រោយ​ទុក​គ្រាន់នឹង​សិក្សា​ឈ្វេងយល់​។ ថ្ងៃ​នេះ​ឌិ​ អ៊ី​នធឺ​រខន​ រ៉ូស្ទ័រ​ សូម​ស្រង់​យក​ទស្សនៈទានល្អៗមួយចំនួន​​មក​បង្ហាញ​ជូន​មិត្ត​អ្នកអាន​ដូច​ខាងក្រោម​៖

១. ទស្សនៈ​ទាន​របស់​មហា​ត្មៈ​ គន្ធី​ ៖

«រក្សា​គំនិត​របស់​អ្នក​ឱ្យ​បាន​នៅជា​វិជ្ជមាន​ វា​នឹង​ក្លាយទៅជា​ពាក្យ​របស់​អ្នក​។»

«រក្សា​ពាក្យ​របស់​អ្នក​ឱ្យ​នៅជា​វិជ្ជមាន​ វា​នឹង​ក្លាយទៅជា​មា​យា​ទរ​បស់​អ្នក​។»

«រក្សាមាយាទ​របស់​អ្នក​ឱ្យ​នៅ​វិជ្ជមាន​ វា​នឹង​ក្លាយទៅជា​ទម្លាប់​របស់​អ្នក​។»

«រក្សា​ទម្លាប់​របស់​អ្នក​ឱ្យ​នៅ​វិជ្ជមាន​ វា​នឹង​ក្លាយទៅជា​តម្លៃ​របស់​អ្នក​។»

«រក្សា​តម្លៃ​របស់​អ្នក​ឱ្យ​នៅ​វិជ្ជមាន​ វា​នឹង​ក្លាយទៅជា​ជោគវាសនា​របស់​អ្នក​។»

២. ទស្សនៈ​ទាន​របស់​លោក​ ប៊ី​ល ហ្គេ​ត ជា​អ្នកបដិវត្ត​ន៍​សរសេរ​កម្មវិធី​កុំព្យូទ័រ​ ​ និង​ជាម​ហា​សេដ្ឋី​ជំនួញ​អាមេរិក​បាន​និយាយ​ថា​៖

«បើ​អ្នក​កើតមក​ក្រ​ វា​មិនមែន​ជា​កំហុស​អ្នក​ទេ​ ​ តែបើ​អ្នក​ស្លាប់​ទៅវិញ​ក្រ​ នោះ​ហើយ​ជា​កំហុស​អ្នក​។»

៣. ទស្សនៈទានរបស់លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ​ស្ថាបនិក​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​ និង​អគ្គនាយក​ ប្រតិបត្តិ​ នៃ​ក្រុម​ហ៊ុន​ម៉េ​ងលី​ ​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​៖

«បុគ្គល​ដែល​ប្រកបដោយ​គតិបណ្ឌិត​ពិត​ គឺ​បុគ្គល​ដែល​តែងតែ​ផ្តល់​នូវ​គំនិត​វិជ្ជមាន​ គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ ​ និង​គំនិត​ជឿនលឿន​ ដែល​ធ្វើ​ឱ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​មានការ​អភិវឌ្ឍ​ឈានទៅមុខ​ជាប្រចាំ​។»

៤. ទស្សនៈ​ទាន​របស់​លោក​ ជេក​ ម៉ា

«ធ្វើ​ចិត្ត​អ្នក​ឱ្យ​លះ​ បើ​អ្នក​ចង់​រកស៊ី​ ​ ខាត​ឬចំណេញ​សាក​សិន​។»

៥. ទស្សនៈ​ទាន​របស់​លោក​ Ray​ Kroc​

«វា​គ្មានអ្វី​អស្ចារ្យ​នោះ​ទេ​ បើ​គ្រាន់តែ​ដើរ​លើ​ខ្សែពួរ​ ដែល​ដាក់​រាប​ផ្ទាល់​ដី​ ។»

៦. ទស្សនៈ​ទាន​របស់​អ្នកប្រាជ្ញ​ ខុង​ ជឺ​

«គ្រប់​ទង្វើ​ដែល​អ្នក​មិន​ចង់ឱ្យ​អ្នកដទៃ​គេ​ធ្វើ​មក​លើ​អ្នក​ ចូរ​កុំ​ធ្វើ​វា​ទៅលើ​អ្នកដទៃ​ឱ្យ​សោះ​។»

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (10)

សុភានិមិត្ត

· 2020-06-12

ទស្សនល្អនៅពេលយើងយកមកអនុវត្ត ហើយជោគជ័យ💪

មិត្ត026090530

· 2020-06-11

👍👍👍

Oun Toch10

· 2020-06-10

អរគុណសម្រាប់ការចែករំលែក

មិត្ត55826634

· 2020-06-08

សូមអរគុណ

សុភាព12

· 2020-06-06

wow

ថ្ងៃនេះ

· 2020-06-06

🤗🤗🤗🤗

មិត្ត446985617

· 2020-05-29

🤔🤔🤔

ធិ វិរះ

· 2020-05-20

ប្រជុំសុភាសិតល្អរបស់កំពូលអ្នកប្រាជ្ញ

Naratphin

· 2020-05-04

good

Chhorn Sreytouch

· 2020-05-04

បុគ្គលទាំងនេះគឺជាបុគ្គលដែលអស្ចារ្យខ្លាំងណាស់

  • 1
ទៅកាន់

ការណែនាំពិសេស