បង្ហោះផ្សាយ

ខ្មែរ

Rotha

· 2019-08-20

គួរអាន! ស្បែកត្រង់កឡើងខ្មៅមែនទេ? សាកល្បងរូបមន្តធម្មជាតិទាំងនេះ

#គន្លឹះថែទាំសុខភាព# #រូបមន្ត# #សុខភាព# #កញ្ចឹងក#

235

មនុស្សមួយចំនួនមានបញ្ហាស្បែកត្រង់កឡើងខ្មៅគួរឱ្យរំខានប៉ះពាល់ដល់ភាពទាក់ទាញរបស់ពួកគេ។ ការត្រូវពន្លឺព្រះអាទិត្យ និងភាពចាស់តាមវ័យនៃស្បែកជាកត្តាចម្បងបំផុតនៃបញ្ហាស្បែកត្រង់កឡើងខ្មៅ។ ទោះជាយ៉ាងណាហ្សែន ជំងឺទឹកនោមផ្អែម កង្វះអនាម័យខ្លួនប្រាណ ការកើនឡើង ឬស្រកចុះភ្លាមៗនៃទម្ងន់ក៏ជាមូលហេតុនៃបញ្ហាផងដែរ ប៉ុន្តែកុំបារម្ភ! ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិបំបាត់ស្បែកខ្មៅត្រងក៖

១. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកធម្មតា ៤ស្លាបព្រាបាយ ជាមួយទឹកខ្មេះផ្លែប៉ោម ២ស្លាបព្រាបាយ ឱ្យសព្វចូលគ្នា។ បន្ទាប់មកប្រើប្រាស់សំឡីមួយដុំជ្រលក់លាបទឹកល្បាយលើស្បែកកដែលខ្មៅ។ ទុកចោលសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកក្រោយអនុវត្តរូបមន្តនេះក៏ព្រោះទឹកខ្មេះផ្លែប៉ោមអាចធ្វើឱ្យស្បែកស្ងួតបន្តិច។

២. ម្ស៉ៅ Baking Soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking Soda ជាមួយទឹកធម្មតារហូតក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកក និងទុកចោលសម្រាប់រយៈពេល ២០នាទី ឬចាំរហូតដល់ស្ងួតទាំងស្រុង សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ដង ក្នុងមួយសប្តាហ៍ជាប្រចាំសម្រាប់រយៈពេលពី ១ ទៅ ២សប្តាហ៍។

៣. ត្រសក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកត្រសក់ស្រស់ ឬសាច់ត្រសក់ដែលកិនម៉ដ្ឋលើស្បែកកដែលខ្មៅ ហើយដុសខាត់សម្រាប់រយៈពេលប្រហែល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អ្នកក៏អាចលាយទឹកត្រសក់ស្រស់ជាមួយទឹកក្រូចឆ្មារក្នុងបរិមាណស្មើគ្នា រួចលាបទឹកល្បាយលើស្បែកកដោយប្រើប្រាស់ដុំសំឡី ហើយទុកចោលសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់