
TNAOT News
· 2019-08-22
សណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ មានផ្តល់ជូនកម្មវិធីពិសេសក្នុងឱកាសពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤
#រ៉េស៊ីដង់សុខាភ្នំពេញ# #ពិព័រណ៍អាពាហ៏ពិពារហ៏លើកទី៤# #អាជីវកម្ម# #សង្គម#
673
អ្នកទាំងអស់គ្នាប្រហែលបានស្គាល់រួចមកហើយពី សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដែលមានទីតាំងលេចធ្លោតែមួយគត់នាត្រើយម្ខាង នៃមាត់ទន្លេរាជធានីភ្នំពេញ។
ក្រៅពីទីតាំងដ៏ល្អឥតខ្ចោះ បរិយាកាសខ្យល់បរិសុទ្ធ ការតុបតែងរចនាយ៉ាងល្អប្រណិត និងសេវាកម្មដ៏យកចិត្តទុកដាក់ ឲ្យស័ក្តិសមទៅនឹងភាពថ្លៃថ្នូររបស់ភ្ញៀវ។ សណ្ឋាគារក៏មានបម្រើផងដែរ នូវសេវាកម្មអាពាណ៍ពិពាណ៍សម្រាប់គូស្វាមីភរិយាថ្មី ដែលមានបំណងរៀបចំពិធីដ៏មង្គលនេះនៅទីតាំងរបស់ខ្លួន ។ បើលោកអ្នកកំពុងតែមានបំណងចង់រៀបចំអាពាហ៍ពិពាហ៍ នោះសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ គឺជាជម្រើសមួយដែលមិនគួរមើលរំលងឡើយ ។
អ្វីដែលពិសេសនោះ គឺសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនឹងបង្ហាញវត្តមាន នៅក្នុងពិព័ណ៍អាពាហ៍ពិពារហ៍លើកទី៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ ។ ក្នុងឱកាសដ៏វិសេសនេះ សម្រាប់គូស្នេហ៏ ដែលបានអញ្ជើញមកសាកសួរព័ត៌មានលម្អិត និងបានកក់កញ្ចប់សេវាកម្មអាពាហ៍ពិពាហ៍នោះ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក៏មានផ្ដល់ជូនកាដូយ៉ាងពិសេស គឺជាការផ្តល់ជូននូវតម្លៃសមរម្យមួយ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់១៥% និងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់សរុបរហូតដល់ទៅ៣៧,៥០០ដុល្លារ ។ ឱកាសមួយនេះ មានសុពុលភាពត្រឹមតែ ២ថ្ងៃនៃការតាំងពិពណ៌នេះតែប៉ុណ្ណោះ កុំឲ្យឱកាសនេះរំលងផុតឲ្យសោះណា ។
សូមជម្រាបជូនថា សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ត្រូវបានទទួលស្គាល់ដោយអតិថិជន ថាជាសណ្ឋាគារតែមួយគត់ដែលអាចផ្តល់ជូននូវសេវាកម្មគុណភាពខ្ពស់ ជាមួយនឹងតម្លៃសមរម្យ សាលមង្គលការ ការតុបតែង ការរៀបចំម្ហូប ការរៀបចំតុ និងផ្កាដ៏ស្រស់ស្អាតស្របទៅតាមស្តង់ដា គុណភាព និងមានទីធ្លាធំទូលាយអាចទទួលភ្ញៀវបានរហូតដល់៣០០០នាក់ ក៏ដូចជាសេវាកម្មប្រកបដោយវិជ្ជាជីវៈដែលនឹងមិនធ្វើឲ្យភ្ញៀវខកបំណងនោះទេ ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វិធីងាយៗ ១០យ៉ាងដើម្បីកាត់បន្ថយភាពតានតឹងដោយខ្លួនឯង

កម្លាំងគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងចុះឡោមព័ទ្ធទីតាំងឃ្លាំងស្តុកទំនិញ មួយកន្លែង ដែលសង្ស័យនាំប្រហិតក្លាសេ និងផ្លែឈើពីថៃ មកស្តុកចែកចាយ

ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង

“នាវាផ្ទុកយន្តហោះផលិតពីទឹកកក”បង្ហាញខ្លួននៅក្រុងHarbin

យោបល់ទាំងអស់ (0)
គ្មានយោបល់