
Sreang
· 2019-08-24
កិលេសជាគ្រឿងចងឆ្វាក់ចិត្តសត្វ
#កិលេស# #ចំណេះដឹង# #អប់រំ និងការងារ#
228
សមណៈជាអ្នកស្ងប់រម្ងាប់ចាកគ្រឿងសៅហ្មងទាំងឡាយ អប់រំចិត្តកុំឱ្យជាប់ជំពាក់ក្នុងកិលេសខ្លាំងពេក ហើយត្រូវពិចារណាឱ្យឃើញប្រាកដនូវទោសនៃកាមថាជាដុំភ្លើងដែលកំពុងតែឆេះរោលសព្វខ្លួនប្រាណ ឃើញនូវជាតរូបហាក់ដូចជាគ្រឿងសស្ត្រាវុធ ឃើញហេតុនាំមកនូវទុក្ខ តាំងតែអំពីការចុះចាប់បដិសន្ធិក្នុងគភ៌មក ឃើញនូវភ័យធំក្នុងនរកទាំងឡាយ ។
ព្រោះតែឃើញនូវទុក្ខទោសទាំងនេះហើយក៏បានដល់នូវសេចក្តីសង្វេគ ហើយស្វែងរកសេចក្តីសុខក្នុងធម៌មិនងាកក្រោយ
កុលបុត្រដែលបានចេញចាកផ្ទះចូលមកកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃកិលេសជាគ្រឿងចងឆ្វាក់ចិត្តសត្វ អ្នកបួសបានកម្ចាត់ចោលអស់ហើយដែរ ។
នៅពេលដែលអ្នកបួសពិចារណាឃើញនូវទោសនៃកាមបែបនេះហើយ នឹងធ្វើឱ្យចិត្តដល់នូវក្តីសង្វេគ នឿយណាយក្នុងកាមតណ្ហា ក៏កម្ចាត់ចោលនូវសំយោជនៈគឺសេចក្តីជាប់ជំពាក់ឱ្យអស់ពីខន្ធសន្តាន លែងនឹកនាដល់កាមតម្រេកតទៅទៀតហើយ ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)
គ្មានយោបល់