បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-08-28

រមណីយដ្ឋាន បាក់ត្រា

#ដើរលេង# #ខេត្តពោធិ៍សាត់# #ដើរលេងស្រុកខ្មែរ# #រមណីយដ្ឋានបាក់ត្រា#

3245

បាក់ត្រា ជាប្រភេទរមណីយដ្ឋានធម្មជាតិ ដែលមានចម្ងាយ ១៦គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ តាមផ្លូវលេខ៥៦ ឆ្ពោះទៅស្រុកក្រវ៉ាញ។ វាត្រូវបានទទួលការពេញនិយមមួយ មិនថាអ្នកក្នុងតំបន់ ឬក្រៅតំបន់។ ដូច្នេះហើយអ្នកក៏មិនគួររំលងវាដែរបើបានទៅលេង ខេត្តពោធិ៍សាត់។

ភាពស្រស់ស្អាតនៃកន្លែងនេះប្រាកដជាធ្វើឱ្យអ្នកភ្ញាក់ផ្អើលជាមួយនឹងព្រៃដើមធ្នង់ ទេសភាពបៃតងនៃកូនភ្នំកម្ពស់ ៥០ម៉ែត្ររួមទាំងព្រៃឈើក្បែរៗនោះ ផ្ទាំងថ្មធំៗដែលនៅរាយប៉ាយពេញព្រៃ និងទឹកអូរមានទឹកជាប្រចាំដោយអណ្ដូងទឹកធម្មជាតិ ប្រឡាយទឹក រួមទាំងអណ្ដូងចាស់ដែលមានអាយុច្រើនឆ្នាំនៅក្នុងតំបន់នេះទៀតផង ម្យ៉ាងទីនោះមានវត្តមួយដែលជាទីសក្ការៈបូជារបស់ខ្មែរយើង។

លោកអ្នកកុំភ្លេចភ្លក់រសជាតិផ្លែគុយ និងផ្លែសេមាន់ផង ព្រោះនៅទីនោះសម្បូរផ្លែឈើទាំងនេះណាស់ ថែមទាំងឆ្ញាញ់ទៀត។ ចំពោះមធ្យោបាយធ្វើដំណើរទៅទីនោះវិញគឺមានភាពងាយស្រួលទេក្នុងការជិះឡាន ឬម៉ូតូ និងងាយស្រួលរកដែរ។

ដោយ៖ រីតា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់