
Pros
· 2019-08-27
ធ្វើរឿង ៥ យ៉ាងនេះជួយអ្នកកុំឲ្យពូកែឃ្លានពេលយប់
#គន្លឹះថែទាំសុខភាព# #ការឃ្លានពេលយប់# #សុខភាព# #រឿង៥យ៉ាង#
1321
មានមនុស្សមិនតិចឡើយដែលមានទម្លាប់ឃ្លាននៅពេលយប់ទោះបីញុំាអាហាររួចក៏ដោយ។ មនុស្សម្នាក់ៗតែងមានទម្លាប់រស់នៅខុសគ្នាៗរួមទាំងការបរិភោគអាហារផងដែរ។ យ៉ាងណាមិញ ប្រសិនបើអ្នកមានទម្លាប់ឃ្លាននៅពេលយប់មុនចូលគេងនោះ សាកមកធ្វើរឿងទាំងនេះមើល៍៖
១.ញុំាអាហារពេលល្ងាច
មនុសស្រីភាគច្រើនគិតថាការតមអាហារពេលល្ងាចធ្វើឲ្យពួកគេស្គមបាន។ រីឯមនុស្សមួយចំនួនទៀត ញុំាផ្លែឈើឫសាឡាដ់ជំនួសអាហារពេលល្ងាច ខណៈពេលអ្នកទទួលទានវាក៏ត្រូវគិតពីកម្រិតជាតិស្ករផង ព្រោះកម្រិតជាតិស្ករពួកវាជួយធ្វើឲ្យអ្នកកាន់តែឃ្លាននៅពេលយប់ជ្រៅ។ ដូច្នេះ ដើម្បីការពារកុំឲ្យឃ្លានពេលយប់គួរតែញុំាទៅតាមដែលរាងកាយអ្នកត្រូវការដើម្បីឲ្យរាងកាយរឹងមាំទប់ទល់ការឃ្លាននៅពេលយប់ជ្រៅ។
២.ចៀសវាងបរិភោគបង្អែម
អ្នកអាចញុំាអាហារពេលល្ងាចតាមធម្មតា តែគួរចៀសវាងបង្អែមនិងផ្លែឈើដោយសារពួកវាមានផ្ទុកជាតិស្ករខ្ពស់។ ជាតិស្ករនោះហើយដែលធ្វើឲ្យអ្នកកាន់តែឃ្លាននៅពេលយប់។ ដូច្នេះហើយ បើអ្នកចង់ញុំាបស់ផ្អែមៗគួរតែញុំាបន្ទាប់ពីអាហារពេលព្រឹកនិងពេលថ្ងៃត្រង់រួច។
៣.ចៀសវាងធ្វើលំហាត់ប្រាណមុនចូលគេង
ការធ្វើលំហាត់ប្រាណគឺជារឿងល្អ វាជួយឲ្យអ្នកកាត់បន្ថយខ្លាញ់មានសុខភាពល្អ។ ដើម្បីចៀសវាងការឃ្លាន បើអាចអ្នកមិនគួរធ្វើលំហាត់ប្រាណបន្ទាប់ពីអាហារពេលល្ងាចរួចឡើយ ព្រោះរាងកាយត្រូវបានបាត់បង់ថាមពលសម្រាប់ការរំលាយអាហារក្នុងរាងកាយ។ ហេតុដូចនេះ ចូរអ្នកលៃលកអំពីម៉ោងហាត់ប្រាណឲ្យបានត្រឹមត្រូវមុនពេលចូលគេង។
៤.កុំព្យាយាមញុំានេះញុំានោះ
មនុស្សមួយចំនួនគិតថាញុំាអាហារឬបង្អែមអីបន្តិចបន្តួចនោះអាចជួយបំបាត់ភាពឃ្លានបាន។ តាមការពិត វាមិនបានជួយអីទេដល់អ្នកមានតែកាន់វាជាដើមហេតុធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ថាឃ្លាន ពីព្រោះពេលដែលញុំារបស់អស់ទាំងនោះទៅវារំខានទៅដល់ការរំលាយអាហារហើយពេលដែរលោះអ្នកញុំាមិនឆ្អែតគឺកាន់តែទាមទារឲ្យអ្នកញុំាឆ្អែត។
៥.រកអ្វីមកធ្វើដើម្បីបំភ្លេច
ប្រសិនបើអ្នកគេងមិនលក់ដោយសារតែមានអារម្មណ៍ថាឃ្លាន អ្នកគួររកអ្វីមកធ្វើជំនួសវិញដូចជា អានសៀវភៅ មើលរឿងភាគ លេងហ្គេម ជជែកលេងជាមួយមិត្តជាដើម។ នៅពេលអ្នកផ្តោតអារម្មណ៍ធ្វើរឿងទាំងនោះ អ្នកនឹងបំបាត់ភាពឃ្លានដោយមិនងខ្លួន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
មកមើលសម្រស់តារាប្រុសស្រី ក្នុងកម្មវិធីខួបប្រចាំឆ្នាំរបស់ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៏លេខ ៣ ថៃ

ការពិត ៥យ៉ាង អំពីកូឡេស្តេរ៉ុលដែលមិនសូវមាននរណាប្រាប់ឲ្យដឹង

សហគមន៍ងាយរងគ្រោះដោយគ្មានទឹកក្នុងស្រុកអង្គរធំ និងស្រុកបន្ទាយស្រី ទទួលបានអណ្តូងទឹកស្អាតប្រើម៉ូទ័រពីកាកបាទក្រហមកម្ពុជា

លោក សៅ សុខា៖ ការប្រារព្ធ «ទិវាជាតិនៃការចងចាំ២០ ឧសភា» ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់ពលរដ្ឋខ្មែរ ដែលស្លាប់ក្នុងរបប ប៉ុល ពត

យោបល់ទាំងអស់ (0)
គ្មានយោបល់