បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-08-30

ប្រាសាទតាក្របី

#ដើរលេង# #ប្រាសាទតាក្របី# #ដើរលេងស្រុកខ្មែរ# #ខេត្តឧត្តរមានជ័យ#

2453

ប្រាសាទតាក្របី មានទីតាំងស្ថិតនៅក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កសាងឡើងក្នុងសតវត្សទី១១ ដល់ទី១៣ ក្នុងរាជព្រះវាទសូយ៌្យវម៌្មទី១ និងព្រះបាទឧទយាទិត្យរម៌្មទី២ ដើម្បីឧទ្ទិសដល់ ព្រះឥសូរ។ 

ប្រភពរូបថត៖ Sabay

ប្រាសាទតាក្របី មានចម្ងាយប្រមាណ ៨៥គីឡូម៉ែត្រ ពីទីរួមខេត្តឧត្តរមានជ័យ។ តាមផ្លូវធ្វើដំណើរទៀតសោតគឺឆ្លងកាត់ផ្លូវក្រួសក្រហម មានដើមឈើ កន្លែងខ្លះមានដើមឈើក្រាស់ៗ កន្លែងខ្លះនៅស្ដើង ដោយសារមានការកាប់ឈើដើម្បីធ្វើផ្លូវ។

 

ប្រភពរូបថត៖ Sabay

ដោយសារតែប្រាសាទនេះនៅកៀកព្រំដែន ពេលទៅដល់អ្នកនឹងបានឃើញទាហានយាមល្បាតនៃប្រទេសទាំងពីរ ថ្វីត្បិតតែយាមមែន ប៉ុន្ដែបងប្អូនទាហានទាំងពីរប្រទេសនេះតែងរួមបាយរួមចំណីនឹងគ្នាដូចបងប្អូននឹងគ្នាអ៊ីចឹងដែរ។ 

 

ប្រភពរូបថត៖ Sabay

ប្រាសាទនេះមានជំនឿពីប្រជាជនខ្មែរយ៉ាងស័ក្តិសិទ្ធិ ដោយតែងមានមនុស្សម្នាទៅបន់ស្រន់បួងសួងសុំសេចក្ដីសុខ និងបន់ស្រន់សុំអ្វីផ្សេងៗ ដូចនេះបើបានទៅដល់កុំភ្លេចបន់ស្រន់ពេលមកដល់កន្លែងនេះ ប៉ុន្ដែត្បិតជាតំបន់គ្រប់គ្រងដោយយោធា បើអ្នកចង់ដើរមើលកន្លែងណាត្រូវមានទាហានជូន ព្រោះកន្លែងខ្លះមិនអាចទៅបាននោះទេ។ 

ប្រភពរូបថត៖ Sabay

ដោយ៖ កុសល

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស