
TNAOT News
· 2019-08-28
ភោជនីយដ្ឋានពេញនិយមនៅលើកោះរ៉ុង
3546
នៅលើកោះរ៉ុងត្រូវបានគេទទួលស្គាល់ថា ជាភោជនីយដ្ឋានដែលមានសេវាកម្មល្អ និងសក្តិសមបំផុតសម្រាប់ភ្ញៀងទេសចរជាតិ និងអន្តរជាតិ បើទោះជាអ្នកកំពុងស្ថិតនៅលើកោះ និងឆ្នេរខ្សាច់ឆ្ងាយពីទីក្រុងក៏ដោយ។ ដូច្នេះយើងខ្ញុំសូមណែនាំហាងអាហារ ៥កន្លែងដែលបម្រើជូនអារម្មណ៍ប្រិយមិត្តជាមួយនឹងរសជាតិ សេវាកម្ម និងភាពឆ្នៃប្រឌិតដ៏ល្អឥតខ្ចោះពីភោជនីយដ្ឋានទាំងនេះមកជម្រាបជូនឲ្យប្រិយមិត្តបានដឹង៖
1. ភោជនីយដ្ឋាន និងបារបែបអ៊ីតាលី ដា ម៉ាធី (Da Matti?)
ដា ម៉ាធី ភោជនីយដ្ឋានអ៊ីតាលីនិង បារដែលមានទីតាំងស្ថិតនៅលើឆ្នេរទួយ Tui គឺជាកន្លែងដ៏ពេញនិយមមួយសម្រាប់ម្ហូបលោកខាងលិចមួយចំនួននៅលើកោះរ៉ុងជាពិសេសសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរពីអាហារក្នុងស្រុក ទៅជាបែបអ៊ឺរ៉ុប។
ភោជនីយដ្ឋាន រង្គសាល បារ reggae គឺជាកន្លែងដ៏ទាក់ទាញខ្លាំងនៅទីនោះ ។ មុខម្ហូបពិសេសនៅទៅនោះគឺ ណកគី(gnocchi) ផាស្តារ(Pasta) ចំណែកឯស្រាក្រឡុកគឺមានរសជាតិឆ្ងាញ់ពិបាកនឹងបរិយាយ។ នៅទីនោះក៏មានបទភ្លេងកំដរបរិយាកាស អមជាមួយនឹងក្រុមតន្ត្រីល្បីឈ្មោះដូចជា ក្រុមតន្ត្រីម៉ាលី និង យូប៊ី៤០ ផងដែរ។
ទីតាំង៖ ហាងនេះស្ថិតនៅកោះទួយ(Tui) ផែទី៣ ភូមិកោះទួយ កោះរ៉ុង កម្ពុជា
ទូរស័ព្ទ៖ +៨៥៥ ១០ ២៤៥ ៧១២ ។
2. កោះ ឡែនណា(Koh Lanta)
ភោជនីយដ្ឋាននៅលើកោះ Lanta គឺបើកទាំងថ្ងៃទាំងយប់(២៤ម៉ោង) នៅលើឆ្នេរទួយ(Tui) ដែលមានទីតាំងភាគអាគ្នេយ៍នៃកោះរ៉ុងដ៏ស្រស់ស្អាត។ ភោជនីយដ្ឋានផ្តល់ជូនភេសជ្ជៈមានតំលៃថោក និងអាហារដែលមានផាសុកភាពដូចជា ភីហ្សា នំខេក ការ៉េម និងការហ្វេរដ៏ឈ្ងុយឆ្ងាញ់ពិសារថែមទៀតផង។ លោកអ្នកអាចរីករាយនិងភាពរស់រវើកនៅលើកឆ្នេរខ្សាច់តាំងពីព្រលប់ទល់ព្រលឹម។ Koh Lanta គឺសាកសមបំផុតសម្រាប់ប្រិយមិត្តធ្វើការសាកល្បងជាមួយនឹងរសជាតិអាហារឆ្ងាញ់ៗ។
ទីតាំង៖ ឆ្នេរ Tui កោះរ៉ុង កម្ពុជា
ទូរស័ព្ទ៖ +៨៥៥ ៩៣ ២៩២ ៩២៩ ។
3. ភោជនីយដ្ឋានសាន់រ៉ាយ និងម៉ាស្សា(Sunrise Restaurant and Massage)
ភោជនីយដ្ឋានសាន់រ៉ាយកោះរ៉ុង ស្ថិតនៅលើដីខ្សាច់ពណ៌សនៃឆ្នេរដូងដែលជាកន្លែងមួយក្នុងចំណោមកន្លែងដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់បំផុតនៅលើកោះ។ភោជនីយដ្ឋានមួយនេះមានចម្ងាយប្រហែល ២០ ម៉ែត្រពីកន្លែងដែលទូកចតដូច្នេះវាងាយស្រួលរកណាស់ក្នុងការស្វែងរកិ។ ភោជនីយដ្ឋាននេះផ្តល់ជូននូវកៅអីរាងពងមាន់ដ៏ឡូយឆាយប្រកបដោយផាសុកភាពដែលអ្នកអាចស្រូបពន្លឺព្រះអាទិត្យ និងរីករាយជាមួយនឹងអាហារដ៏ឆ្ងាញ់ពិសាររបស់អ្នក។ បើនិយាយពីតម្លៃវិញគឺ សមស្របនឹងភោជនីយដ្ឋានឆ្នេរផ្សេងទៀតនៅលើកោះ។ លោកអ្នកអាចអង្គុយលេងប្របនឹងមាត់សមុទ្រជាមួយនឹងម្ហូបគ្រឿងសមុទ្រឆ្ងាញ់ៗ។ ជាងនេះទៅទៀតនោះ នៅទីនេះក៏មានការម៉ាស្សាដល់អតិថិជនរបស់ខ្លួនផងដែរ អ្វីដែលកាន់តែពិសេសទៀតនោះគឺ ប៊ឺហ្គឺរដែលមានរសជាតិមិនអាចបំភ្លេចបាន។
ម៉ោងបើក៖ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ : ៣០ ព្រឹកដល់ ១១ យប់
ទីតាំង៖ ឆ្នេរដូង កោះរ៉ុង ១៨០០០ កម្ពុជា
ទូរស័ព្ទ៖ +៨៥៥ ៩៦ ២៧៣ ៦៨០២
4. ភោជនីយដ្ឋាន Eat Pray Love
ភោជនីយដ្ឋានមួយនេះស្ថិតនៅចន្លោះផែ២ នៅចុងខាងជើង ចុងបញ្ចប់នៃឆ្នេរភាគនិរតី។ ហាងមួយនេះបម្រើជូននូវអាហារអ៊ីតាលីល្អបំផុត។ មានភីហ្សាដ៏ល្អបំផុត និងណកគី(gnocchi) ធ្វើឡើងដោយគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងនាំចូលដោយមេចុងភៅអ៊ីតាលីសម្រាប់រសជាតិយ៉ាងពិតប្រាកដ។ ជាន់ខាងលើ គឺជាកន្លែងល្អបំផុតដើម្បីរីករាយនឹងទេសភាពនាពេលថ្ងៃលិច។
ម៉ោងបើក៖ រាល់ថ្ងៃ ចាប់ពីពេលថ្ងៃត្រង់ដល់ពាក់កណ្តាលអធ្រាត្រ
ទីតាំង៖ ភូមិសុខសាន្ត កោះរ៉ុង ប្រទេសកម្ពុជា
ទូរស័ព្ទ៖ +៨៥៥ ១១ ៤៥៤ ០៥១
5. បងស៍ (Bong’s)
Bong’s គឺជាផាប់ដែលនៅជាប់នឹងឆ្នេរតែម្ដង ដែលអំណោយផលដល់ការកម្សាន្តរបស់ភ្ញៀវទេសចរជាមួយនឹងការអង្គុយលេង បៀរដែលមានរសជាតិឈ្ងុយឆ្ងាញ់បើមានមនុស្សពិសេសនៅជិតខ្លួនថែមទៀតកាន់តែពិសេស។ នៅទីនោះមានបម្រើនូវម្ហូបអង់គ្លេស និង Tex-Mex ដែលមានរសជាតិប្លែកនៅលើកោះនេះផងដែរ។
អត្ថបទ៖ ដែន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គួរឲ្យអាណិត! យុវជនម្នាក់ សម្រេចចិត្តធ្វើដំណើរថ្មើរជើងពីភ្នំពេញទៅខេត្តបន្ទាយមានជ័យ ដោយសារមានជំងឺបាក់ទឹកចិត្ត

ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក

ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ

បើអ្នកមានជំងឺប្រកាំង ហេតុអ្វីគ្រូពេទ្យឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅវិញ?

យោបល់ទាំងអស់ (11)
ID46474849
· 2020-06-18
😳😳
មិត្ត454374010
· 2020-06-14
💗💗💗
មិត្ត588974371
· 2020-06-07
😘😘😘😘
Seangheng 9999
· 2020-05-20
😍😍😍😘😎😎
សេងអេង
· 2020-05-16
😘😘😘😘
Vireak Thik
· 2020-05-16
កន្លែងលំហែរនារដូវកាលវិស្សមកាល
ID76895018
· 2020-05-05
Good
ID77354693
· 2020-05-05
😘😍😍😎
SAMBA 9999
· 2020-05-05
😍😍😍😍
ID77369971
· 2020-05-05
🤔🤔🤔
SmartTech
· 2020-05-02
😍
- 1
ទៅកាន់