
Sovanlaksmy
· 2019-09-02
ក្រុមហ៊ុនComin Khmere ដំឡើងផ្ទាំងសូឡាអណ្តែតទឹកនិងសូឡាដំបូលចំនួន៣ម៉ឺនផ្ទាំងនៅខេត្តកំពត
#ផ្ទាំងកញ្ចក់សូឡាដំបូលរាងកោង# #អាជីវកម្ម# #ផ្ទាំងកញ្ចក់សូឡាអណ្តែតទឹក# #សង្គម# #Comin Khmere#
391
ខេត្តកំពត ៖ ក្រុមហ៊ុន Comin Khmere ដែលជាក្រុមហ៊ុនមួយរបស់ Comin Asia Group ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយវិស្វកម្មនាំមុខគេមួយនៅកម្ពុជា បានដំឡើងផ្ទាំងសូឡាអណ្តែតទឹកលើកដំបូងបង្អស់នៅកម្ពុជា និងផ្ទាំងសូឡាដំបូលរាងកោងនៅខេត្តកំពតដោយជោគជ័យ។ថ្លែងប្រាប់យើងខ្ញុំតាមសារអេឡេចត្រូនិច កាលពីថ្ងៃទី ២៩ ខែ សីហា លោក ហាក់ ផានិត អ្នកសម្របសម្រួលផ្នែកទីផ្សារនិងទំនាក់ទំនងរបស់ក្រុមហ៊ុន Comin Khmere បានឲ្យដឹងថា ក្រុមហ៊ុនបានបញ្ចប់ការដំឡើងផ្ទាំងកញ្ចក់សូឡាអណ្តែតទឹក និងសូឡាដំបូលរាងកោងចំនួន ៣ម៉ឺនផ្ទាំង កាលពីខែ មេសា កន្លងទៅនេះ។
ដំឡើងនៅឯរោងចក្រផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ីនស៊ី ក្នុងខេត្តកំពត ក្រុមហ៊ុន Comin Khmere គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលដំឡើងប្រពន្ធ័សូឡាអណ្តែតទឹកនៅកម្ពុជា ជាមួយនឹងការដំឡើងផ្ទាំងកញ្ចក់សូឡាដំបូលរាងកោងផងដែរ។ផ្ទាំងកញ្ចក់ដែលទើបនឹងដំឡើងថ្មីនេះ ដែលការដំឡើងបានចាប់ផ្តើមកាលពីខែ កញ្ញា ឆ្នាំ ២០១៨ គឺមានសមត្ថភាពអាចផលិតថាមពលដល់ទៅ ១៣ លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ដែលនេះ គឺស្មើនឹង ៧ ភាគរយនៃថាមពលដែលត្រូវការសរុប។បើទោះបីជាជួបការលំបាក់ក្នុងការដំឡើងក្តី។
ដោយសារនេះ គឺជាការអនុវត្តការដំឡើងប្រពន្ធ័សូឡាអណ្តែតទឹកដំបូងរបស់ខ្លួន ក្រុមហ៊ុន Comin Khmere បានយកវិធីសាស្ត្រអនុវត្កប្រកបដោយសុវត្ថិភាពដើម្បីបញ្ជៀសគ្រោះថ្នាក់ក្នុងការដ្ឋានមិនឲ្យកើតឡើង។ស្របពេលដែលថាមពលសូឡានឹងរូបចំណែកប្រមាណជា ១៥ ភាគរយនៃការប្រើប្រាស់ថាមពលសរុបនៅកម្ពុជាក្នុងឆ្នាំ ២០២០ ប្រភពថាមពលកកើតឡើងវិញនេះ គឺនឹងផ្តល់ផលប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់។តាមការឲ្យដឹងរបស់លោក ហាក់ ផានិត អតិថិជនអាចកាត់បន្ថយការបញ្ចេញឧស្ម័ន និងកាត់បន្ថយការចំណាយនៅពេលប្រើប្រាស់ផ្ទាំងកញ្ចក់សូឡា។ក្រុមហ៊ុន Comin Khmere គឺជាអ្នកផ្តល់សេវាដំណោះស្រាយផ្នែកវិស្វកម្មដែលរួមមាន ការរចនា វិស្វកម្ម ការដំឡើងលទ្ធកម្ម និងការធ្វើតេស្ត និងការផ្តល់សេវាកម្មដូចជា សេវាកម្មថែទាំមេកានិក អេឡិចត្រូនិច និងដំណោះស្រាយបំលាស់ទីមនុស្ស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់