បង្ហោះផ្សាយ

ខ្មែរ

Chivy

· 2019-09-03

បច្ចេកទេសកែច្នៃចំណីគោ

#សង្គម# #កែច្នៃចំណីគោ# #បច្ចេកទេសកែ# #នយោបាយជាតិ#

195

១. ការធ្វើផ្អកស្នៅជាចំណីបំប៉នគោក្របី​

+ការផលិតទឹកមេផ្អកស្មៅ

-កសិករអាចផលិតបរិមាណទឹកមេផ្អកស្មៅដោយខ្លួនឯងអាស្រ័យលើតម្រូវការជាក់ស្ដែងផលិតផ្អកស្មៅជាចំណីគោ ឬក្របី។ ទឹកមេផ្អកស្មៅនេះអាករក្សាទុកបានត្រឹមតែ ១អាទឹត្យប៉ុណ្ណោះ។

*សមាសធាតុផលិតទឹកមេផ្អកស្មៅ

-ស្មៅស្រស់ ទម្ងន់ ០,៥គីឡូក្រាម

-ស្ករ ទម្ងន់ ២ក្រាម​ (០,២ខាំ)

-ទឹកសុទ្ធ ចំណុះ ១លីត្រ

-ដប់ទឹក មានចំណុះ ១លីត្រ

-ប្រដាប់វាស់កំហាប់ ប៉េហាស់ (Ph)

+របៀបធ្វើទឹកមេផ្អកស្មៅ

-បុកស្មៅស្រស់ចំនួន ០,៥គីឡូក្រាមឲ្យម៉ត់រួចពួតយកទឹកស្មៅ និងច្រោះឲ្យបានស្អាត់ (ថ្លាល្អ) ជាមួយតម្រងក្រណាត់ស្អាត់ដែលមិនមានជាប់សារធាតុផ្សេងៗ (ឧទាហណ៍ ៖ ជាតិប្រៃ សាប៊ូ…)

+របៀបធ្វើ

-យកទឹកស្មៅដែលច្រោះបានទៅលាយជាមួយស្ករ ០,២ខាំ និងទឹកចំណុះ០,៥លីត្រ បន្ទាប់មកច្រកចូលទៅក្នុងដបកែវស្អាត់ រួចបិតដបឲ្យជិតមិនឲ្យមានខ្យល់ចេញចូល ។

-ការក្សាទុក ត្រួតពិនិត្យពីគុណភាពទឹកមេផ្អកស្មៅ

-ទឹកផ្អកស្មៅត្រូវរក្សាទុកកន្លែងត្រជាក់ល្មម (មិនក្ដៅ មិនត្រជាក់ ) ក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់មកត្រុវយក -ដបមកពិនិត្យមើលគុណភាព និង​វាស់កំហាប់របស់ទឹកមេផ្អកស្មៅ ។​ កំហាប់ល្អស្ថិតនៅចន្លោះពី ៣ទៅ ៤,៥ ។

+របៀបលាយមេផ្អកស្មៅសម្រាប់ធ្វើផ្អកស្មៅ

-យើងមិនអាចយកទឹកមេផ្អកស្មៅមកប្រើដោយផ្ទាល់ទេ ។​ ទឹកមេស្មៅ១ដប (បរិមាណលាយ​ខាងលើ) ត្រូវយកទៅ-លាយទឹកបន្ថែមចំណុះ ១០លីត្រជាមុនសិនទើបអាចលាយធ្វើជាផ្អកស្មៅបាន ។

+ដំណើរការនៃការធ្វើផ្អកស្មៅ

-ច្រូតស្មៅស្រស់រួចដាក់ហាលឲ្យស្រពាប់

-ហាន់ ឬកាប់ចិញ្រ្ចាំឲ្យល្អិតតូចៗ

-ប្រោះ ឬបាញ់ទឹកមេផ្អកស្មៅដែលលាយទឹកឲ្យសព្វល្អក្នុងបរិមាណ ០,៥លីត្រ ក្នុងស្មៅ ២០គីឡូក្រាម

-ច្រក់ស្មៅចូលក្នុងថង់ប្លាស្ទិក ឬធុងមានថង់ប្លាស្ទិកក្នុង បន្ទិចម្ដងៗដោយជាន់បង្ហាប់ឲ្យណែន

ចង់មាត់ថង់ប្លាស្ទិកដោយមិនឲ្យមានខ្យល់ខាងក្នុង។ បើអាចបឺតខ្យល់ចេញពីថង់រួចចងកុំឲ្យខ្យល់ចូល

រក្សាទុកយ៉ាងតិចចំនួន ៣អាទឹត្យទើបអាចយកទៅផ្ដល់ឲ្យគោក្របីស៊ី។

*សម្គាល៖ ផ្អកស្មៅដែលមានពណ៍លឿងចាស់ និងមានក្លិនឈួល។ ប្រសិនបើផ្អកស្មៅមានពណ៍ក្រម៉ៅ ប្រផេះ ឬដុះផ្សិត មិនត្រូវផ្ដល់ឲ្យគោក្របីស៊ីទេ។

+ការផ្ដល់ឲ្យគោ ឬក្របីស៊ី

-កសិករអាចផ្ដល់ចំណីផ្អកស្មៅឲ្យគោក្របីស៊ីជារៀងរាល់ថ្ងៃទៅតាមបរិមាណដែលមាន។​ គោក្របី ១ក្បាលអាចស៊ីផ្អកស្មៅចំនួន ១គីឡូក្រាម ក្នុ​ង ១ថ្ងៃ ដោយលាយជាមួយចំណីផ្សេងៗទៀត ដូចជា ជំបើង ស្មៅជាដើម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស