Charlene Khaye

· 2019-09-07

ថ្វីត្បិតតែផ្លែម្រះល្វីងក៏ពិតមែនតែវាមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាព

52

ម្រះមានរសជាតិល្វីងមនុស្សភាគច្រើនមិនចូលចិត្តនោះទេ ប៉ុន្តែរសជាតិល្វីងនេះហើយគឺជាឪសថជួយការពារសុខភាពលោកអ្នកផងដែរ។លក្ខណៈខាងរុក្ខសាស្រ្តម្រះមាន២ប្រភេទគឺម្រះអាចមន៍សត្វនិងម្រះចិន។

លក្ខណៈរបស់ម្រះអាចមន៍លក្ខណៈតូចខ្ជី ប៉ោងកណ្តាល ចុងផ្លែទាំងសងខាងស្រួច ប្រវែងេពី៥សមទៅ១០សម សប្បកគ្រឺម មានពណ៍បៃតងចាស់ ចំណែកម្រះចិនមានផ្លែធំវែង ពណ៍សលាយបៃតង សប្បកគ្រឺមមានចង្អូរធំៗប្រវែងពី១០ទៅ២៥សម ដើមម្រះចិនមានរោមច្រើនជាងម្រះអាចមន៍សត្វ ប្រភេទទាំងអស់នេះអាចយកមកចម្អិនអាហារបានជាច្រើនមុខ។

ម្រះមានវីតាមីនD វីតាមីនB1វីតាមីនB៣ កាល់ស្យូម ហ្វៃប៊ឺ ។ ម្រះអាចទប់ស្កាត់និងការពារជំងឺបានច្រើនមុខ រសជាតិល្វីងរបស់ម្រះអាចជួយប្រព័ន្ធរំលាយអាហារដំណើរការបានល្អប្រសើរ ។

ស្លឹកម្រះ ត្រូវាបានស្ងោរសម្រាប់បំបាត់ជំងឺផ្តាសាយ គ្រុនក្តៅ ក្អក ឈឺក្បាល ក្តៅក្នុង​ ព្យាបាលដំបៅក្រពះ កាត់បន្ថយអាការៈហើមជាំតាមរាងកាយនិងរមាស់។

បើយកផ្លែស្រស់មកកិនយកទឹកផឹកនោះនិងជួយព្យាបាលជំងឺទឹកនោមផ្អែម កាត់បន្ថយការស្រវាំងភ្នែក ដោយសារលើសកម្រិតជាតិស្ករនៅក្នុងឈាម។

ទឹកផ្លែម្រះជួយលាងសម្អាតឈាម ជម្រុញការធ្វើការថ្លើមឱ្យឆាប់រហ័ស។

ទឹកម្រះទុំកិនអោយម៉ដ្ធអាចយកមកលាបមុខ និងជួយព្យាបាលបញ្ហាមុន។

ញុំាស្រស់អាចជួយកាត់បន្ថយអាការៈហើមក្បាលជង្គង់ បំបាត់ការចុកណែនក្នុងពោះ ហើយរឹតតែពិសេសម្រះក៏មានសារធាតុប្រឆាំងមហារីកដោយសារតែមានបេតាខារូទីនខ្ពស់​ ជួយបង្កើនអតិសុខមប្រាណនិងមេរោគដែលបង្ករជំងឺមហារីក៕​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)