បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-09-07

ស្វែងយល់ពីការប្រើប្រាស់ភេសជ្ជៈប៉ូវកំម្លាំងអោយកាន់ច្បាស់

#ភេសជ្ជៈប៉ូវកំម្លាំងជួយសុខភាព និងបំផ្លាញ់សុខភាពពេលប្រើលើសកំរិត# #សុខភាព# #របបអាហារ#

154

មានមនុស្សជាច្រើនបានទទួលទាននូវភេសជ្ជៈប៉ូវកម្លាំងដើម្បីទប់ទល់ជាមួយការងារដ៏មមាញឹករាល់ថ្ងៃ។ភេសជ្ជៈប៉ូវកម្លាំងគ្រាន់តែមិនមានផ្ទុកនូវជាតិអាល់កុល មានផ្ទុកជាតិកាហ្វេអ៊ីន វីតាមីន ស្ករ និងសារធាតុផ្សេងទៀត។ភេសជ្ជៈប៉ូវកម្លាំងបានដាក់លក់លើទីផ្សារផ្តល់នូវគុណសម្បត្តិ រំញោចសាច់ដុំរាងកាយដើម្បីបង្កើនកម្លាំង និងថាមពលពេលដែលអស់។ការទទួលទានភេសជ្ជៈមិនអោយលើសពី 400មីលីក្រាមលើសពី 1​​ ទៅ 2កំប៉ុង ក្នុង 1ថ្ងៃទេត្រូវចៀសវាងការលាយភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិកាហ្វេអ៊ីន ដាក់នឹងជាតិអាល់កុលឡើយ។

ភេសជ្ជៈប៉ូវកម្លាំងមិនអាចផឹកពេលកំពុងហាត់ប្រាណបានទេអាចធ្វើអោយបាត់បង់ជាតិទឹកកាន់តែខ្លាំងត្រូវមានការប្រុងប្រយ័ត្នសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្មេង។ជាពិសេសការលើសជាតិស្ករ និងជំងឺទឹកនោមផ្អែមមិនទទួលទានភេសជ្ជៈប៉ូវកម្លាំងកាន់តែល្អ។ភេសជ្ជៈប៉ូវកម្លាំងផ្តល់នូវថាមពល ជួយអោយអារម្មណ៍ល្អ និងគុណសម្បត្តិជាច្រើនប្រសិនមិនប្រុងប្រយ័ត្នពិការទទួលទានលើសកម្រិតនោះអាចប្រឈមនឹង ការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ ញៀន ធ្វើអោយឈឺក្បាល ប្រកាំង ពិបាកគេង អស់កម្លាំង រាក ភ័យ ប្រកាច់លើសសម្ពាធឈាម បេះដូងលោតញាប់ មានជំងឺបេះដូង ទឹកនោមផ្អែម មហារីក អារ និងមិនអាចមានកូនផងដែរ។

ដោយ៖ រឿង កញ្ញរិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស