 
 Narith
· 2019-09-07
៥ចំណុច បើធ្វើអនុវត្តបានលែងបារម្ភទ្វារមាសធំក្លិនអាក្រក់ទៀតហើយ
#សុខភាពផ្លូវភេទ# #គន្លឹះថែទាំសុខភាព# #៥ចំណុច# #សុខភាព# #ប្រដាប់ភេទក្លិនមិនល្អ#
333
ស្រីគ្រប់រូបតែងមានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាសុខភាពផ្លូវភេទ ដូចជាប្រដាប់ភេទមានក្លិនមិនល្អ ព្រោះវាមានលក្ខណ:ស្មុគស្មាញ និងពិបាកថែទាំជាងប្រដាប់ភេទបុរស។ ប៉ុន្តែបញ្ហានេះអាចដោះស្រាយបាន ប្រសិនបើពួកគេដឹងពីវិធីរក្សាអនាម័យបានត្រឹមត្រូវ។

១/ លាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ ៖ ការប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតតំបន់ទ្វារមាស ជាវិធីធម្មជាតិមួយដែលអាចសម្លាប់មេរោគ និងបំបាត់ក្លិនបានយ៉ាងល្អ ជាងការប្រើសាប៊ូ ឬផលិតផលគីមីផ្សេងៗឆ្ងាយណាស់។
២/ ងូតទឹកក្តៅ ៖ ការងូតទឹកក្តៅ អាចជួយកម្ចាត់បាក់តេរីនៅលើខ្លួន ថែមបំបាត់ក្លិនក្នុងទ្វារមាសរបស់អ្នកបានយ៉ាងល្អផងដែរ។
៣/ ឈប់បាញ់ទឹកលាងសម្អាត ៖ បើអ្នកមានទម្លាប់ប្រើទឹកបាញ់លាងសម្អាតទ្វារមាស គួរតែបញ្ឈប់ភ្លាមទៅ ព្រោះវាអាចធ្វើឲ្យខូចសុខភាពរបស់ទ្វារមាស។ អ្នកគួរតែប្រើទឹកក្តៅឧណ្ឌៗ ដើម្បីលាងសម្អាត និងចងចាំថា ទ្វារមាសរបស់អ្នកមានសមត្ថភាពលាងសម្អាតដោយខ្លួនឯង។
៤/ កុំប្រើសាប៊ូមានក្លិនក្រអូប ៖ សាប៊ូ ឬទឹកអនាម័យដែលមានក្លិនក្រអូប អាចធ្វើឲ្យសុខភាពរបស់ទ្វារមាសបាត់បង់តុល្យភាព ហើយធ្វើឲ្យដំណើរការនៃការសម្អាតដោយខ្លួនឯងតាមបែបធម្មជាតិក៏ខុសប្រក្រតីដែរ។
៥/ រក្សាអនាម័យឲ្យបានល្អ ពេលមានរដូវ ៖ ស្ត្រីភាគច្រើន ងាយឆ្លងមេរោគមួយចំនួនក្នុងអំឡុងពេលមានរដូវ ដោយសារតែឈាមរដូវបានធ្វើឲ្យកម្រិត pH ក្នុងខ្លួនមនុស្សស្រីគ្មានតុល្យភាព។ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយព្យាយាមប្រើទឹកក្តៅក្នុងការលាងសម្អាត ឬ ងូតទឹក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ផ្ញើគ្រាប់បែកធុនតូច ទៅកាន់អាកាសយានដ្ឋាន ទីក្រុងឡុង និងស្ថានីយ រថភ្លើង ភ័យរន្ធត់គ្រប់គ្នា
 
 សាលាបឋមសិក្សានៅតំបន់ដាច់ស្រយាលមួយកន្លែងក្នុងស្រុកជីក្រែង ទទួលបានអគារសិក្សាមួយខ្នង ពីសំណាក់អង្គការសុបិនកុមារកម្ពុជា
 
 Lexus Minivan បង្ហាញមុខពិត ពីខាងក្នុងទំនើបហួសថ្លែង
 
 ៣ចំណុចនេះធ្វើឲ្យកក្រើកថ្ងៃ សុខ ធី ជម្រះបញ្ជីខ្លាចាស់ Lerdsila
 
  
  
  
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់