បង្ហោះផ្សាយ

ខ្មែរ

Soriya

· 2019-09-07

វិធីសាស្រ្តប្រើប្រាស់ប្រទាលកន្ទុយក្រពើ ដើម្បីព្យាបាលជំងឺមុន

#គន្លឹះថែទាំសុខភាព# #សុខភាព# #ព្យាបាលជំងឺមុន#

279

​ប្រទាល​កន្ទុយក្រពើ​ គឺជា​វិធីសាស្ត្រ​ព្យាបាល​បញ្ហា​ទាក់ទង​នឹង​ស្បែក​បាន​យ៉ាង​អស្ចារ្យ​។ ការ​រលាកភ្លើង ដំបៅ ការ​រលាក​ស្បែក សុទ្ធ​តែ​អាច​ដោះស្រាយ​បាន​តាមរយៈ​ការប្រើ​ប្រទាល​កន្ទុយក្រពើ​បាន​ទាំងអស់​។ ជាមួយគ្នានេះដែរ សម្រាប់​ប្រជាជន​ក្រិក និង​អេ​ហ្ស៊ី​បបុរា​ណ ពួកគេ​តែងតែ​ប្រើប្រាស់​រុក្ខជាតិ​មួយ​នេះ​សម្រាប់​ថែរក្សា​សម្រស់​អស់​រយៈពេល​ច្រើន​សតវត្ស​ន៍​រួចទៅហើយ​។

​ប្រទាល​កន្ទុយក្រពើ​ផ្ទុក​ទៅ​ដោយ​អង់ស៊ីម​សម្លាប់​បាក់តេរី​ដូចជា Gibberellins និង Polysaccharides ដែល​វា​សុទ្ធសឹងតែ​មាន​នាទី​ក្នុង​ការកាត់បន្ថយ​ការ​រលាក ដែល​ជាប់​ទាក់ទង​នឹង​ជំងឺ​មុន​ទាំងអស់​។ ជាមួយគ្នានេះដែរ ចាប់តាំងពី ប្រទាល​កន្ទុយក្រពើ​ល្អ​ចំពោះ​សុខភាព​ស្បែក​ជា​ពិសេស​ការបង្កើត​កោសិកា​ស្បែក​ថ្មីៗ​ឡើយ​វិញ​មក ការប្រើប្រាស់​ជែល​របស់​វា​ជា​ទៀងទាត់​អាចជួយ​កំចាត់​ស្នាក​ស្នាម​ដែល​បន្សល់​ពី​ជំងឺ​មុន​បាន​យ៉ាង​អស្ចារ្យ​។​

សម្រាប់​វិធី​ព្យាបាល​វិញ អ្នក​គ្រាន់តែ​យកជែ​ល​របស់​ប្រទាល​កន្ទុយក្រពើ​លាបលើ​កន្លែង​ដែល​មាន​មុន​នោះ​ឲ្យបាន​ក្រាស​បន្តិច ហើយ​ទុក​ចោល​មួយ​យប់​រហូតដល់​ព្រឹក​ឡើង​ចាំ​លាងជម្រះ​វា​វិញ​៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស