
Sen
· 2019-09-12
អត្ថប្រយោជន៍នៃការទទួលបានពីដំឡូងពណ៍ស្វាយ
#អត្ថប្រយោជន៍ ដំឡុងពណ៍ស្វាយ# #គន្លឹះថែទាំសុខភាព# #សុខភាព#
2420
ដំឡួងណព៍ស្វាយវាមានរូបរាងស្រដៀងដំឡូងសនិងដំឡូងជ្វាវាខុសគ្នាបន្តិចបន្តួចព្រោះដំឡូងពណ៍ស្វាយគេអាចយកវាមកធ្វើជាបង្អែមនិងការកែច្នៃផ្សេងៗដែលជួយដល់សុខភាពអ្នកទូទៅបានយ៉ាងច្រើន។
ដំឡូងពណ៍ស្វាយមានផ្ទុកវីតាមីនាអេ វីតាមីនស៊ី ហ្វៃប៊ឺ កាបូនហ៊ីដ្រាត កាល់ស្យូម ប៉ូតាស្យូម និងសារធាតុរ៉ែសំខាន់ៗជាច្រើនមុខទៀត។ហេតុនេះហើយទើបដំឡូងពណ៍ស្វាយអាចជួយសុខភាពអ្នកបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
នេះជាអត្ថប្រយោជន៍ជាច្រើនរបស់ដំឡូងពណ៍ស្វាយ៖
- អាចជួយសម្រកទម្ងន់និងជួយដល់អ្នកដែលមានរូបរាងស្គមស្គាំងអស់កម្លាំងដែលមានវីតាមីនជាច្រើនដើម្បីជួយទនុកបម្រុង
- វាជួយដល់សម្រស់របស់អ្នកឱ្យស្បែកស្អាតភ្លឺរលោងចេញពីខាងក្នុងតែម្តង
- នៅក្នុងដំឡូងពណ៍ស្វាយក៏មានផ្ទុកសារធាតុប្រឆាំងរលាកនិងជួយការពាររាងកាយពីពពួកបាក់តេរីពីជំងឺឆ្លងផងដែរ
- ជួយអ្នកដែលមានជំងឺលើសឈាមឫឡើងសម្ពាធឈាមដោយសារតែវាមានផ្ទុកសារធាតុរ៉ែសំខាន់ៗនិងអុកស៊ីតកម្មដែលជួយការពារការកើនឡើងសម្ពាធឈាមហើយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមថែមទៀតផង
- សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នងដំឡូងពណ៍ស្វាយអាចការពារប្រព័ន្ធភាពសុំានៃរាងកាយឱ្យកាន់តែរឹងមាំ ជួយការពាររាងកាយពីមេរោគនិងជំងឺផ្សេងៗ
- ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺមហារីកកាចសាហាវបានយ៉ាងច្រើនប្រភេទ
- វិតាមីនជាច្រើននិងបេការ៉ូទីនជួយជំនួយដល់បេះដូងទូទៅនិងអ្នកមានជំងឺបេះដូង
- ដំឡូងនេះត្រូវបានគេណែនាំឱ្យអ្នកដែលមានជំងឺទឹកនោមផ្អែមបរិភោគព្រោះវាអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ធ្វើឱ្យជាតិស្ករក្នុងឈាមដំណើរការល្អនិងមិនប៉ះពាល់ដល់សុខភាពអ្នកដែលកើតជំងឺទឹកនោមផ្អែម។
- ការពារដល់ជំងឺផ្លូវដង្ហើម និងការពារការកើតឡើងវិញនៃការលាប់នៃជំងឺហឺត
- វាជួយឱ្យចលនាលំហូរឈាមល្អនិងរត់សព្វពាសពេញរាងកាយ
- ជំនួយដល់សុខភាពក្រពះពោះវៀននិងជួយឱ្យរំលាយអាហារបានល្អ
- លោកអ្នកក៏អាចបានទទួលទានដំឡូងនេះជំនួសបាយសម្រាប់អ្នកដែលតមអាហារនិងចង់សម្រកទម្ងន់ ឫអ្នកដែលមិនចង់ទទួលទានបាយ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់