
Phirum
· 2019-09-12
អាហារទាំងនេះ ជួយធ្វើឲ្យពោះវៀនរបស់អ្នកខ្លាំង
#ពោះវៀន# #សុខភាព# #របបអាហារ#
4432
ប្រព័ន្ធផ្លូវរំលាយអាហាររបស់មនុស្សយើងដើរតួនាទីសំខាន់ណាស់សម្រាប់សុខភាព ដោយវាមាននាទីបឺតស្រូបជីវជាតិ និងបញ្ចេញកាកសំណល់។ ជាអកុសល មានមនុស្សច្រើនណាស់ដែលជួបបញ្ហារំលាយអាហារដូចជា ហើមពោះ ឈឺពោះបែបរមួលៗ ផោមច្រើន រាករូស និងទល់លាមកដោយសារតែមូលហេតុផ្សេងៗ។
ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមនុស្សមានសុខភាពល្អហើយក៏ដោយក៏អាចជួបបញ្ហារំលាយអាហារដោយសារតែរឿងជាច្រើនដែរ ដូចជា កង្វះជាតិសរសៃ ឬប្រូបាយអូទិចក្នុងរបបអាហារ។ មានប្រជាជនខ្មែរយើងច្រើនណាស់ដែលនិយាយថា ពួកគេឧស្សាហ៍មិនស្រួលក្នុងពោះ ឬពោះវៀនអន់ជាពិសេសពេលញ៉ាំអាហាររួច។ ដូច្នេះហើយ ខ្ញុំសូមណែនាំនូវអាហារមួយចំនួនដែលល្អចំពោះសុខភាពរំលាយអាហារដូចតទៅ
៖
យ៉ាអួ
វាត្រូវបានបង្កើតចេញពីទឹកដោះគោ ដែលផ្ទុកទៅដោយបាក់តេរីល្អឈ្មោះថា Lactic Acid Bacteria។ វាក៏ត្រូវបានគេស្គាល់ថា ជាប្រូបាយអូទិចដែរ សម្រាប់ពង្រឹងដល់ការរំលាយអាហារ ហើយក៏ជួយឲ្យពោះវៀនមានសុខភាពល្អថែមទៀត។ ប្រូបាយអូទិចនឹងជួយពង្រឹងដល់បញ្ហារំលាយអាហារដូចជា ហើមពោះ ទល់លាមក និងរាករូសជាដើម។
ផ្លែប៉ោម
ផ្លែប៉ោមសម្បូរសារធាតុ Pectin ដេលជាជាតិសរសៃបែបរលាយ។ សារធាតុមួយនេះនឹងចូលក្នុងពោះវៀនសម្រាប់បង្កើនចំនួនលាមក ហើយអាចជួយព្យាបាលបញ្ហាទល់លាមក និងរាករូសបានយ៉ាងល្អ។ វាក៏ត្រូវបានគេរកឃើញទៀតថា បន្ថយការប្រឈមនឹងការបង្ករោគនៅពោះវៀនតូច និងរលាកពោះវៀនធំទៀត។
ល្ហុង
ផ្លែល្ហុងផ្ទុកទៅដោយអង់ស៊ីមរំលាយអាហារឈ្មោះថា Papain សម្រាប់ជួយដល់ដំណើរការណ៍រំលាយអាហារ តាមរយៈបំបែកសរសៃប្រូតេអ៊ីន។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)Papain នឹងជួយបំបាត់អាការៈនៃការរលាកពោះវៀនដូចជា ទល់លាមក និងហើមពោះ។
ខ្ញី
ស្រ្តីមានផ្ទៃពោះភាគច្រើនប្រើប្រាស់ខ្ញីដើម្បីព្យាបាលការចាញ់កូន។ នៅពេលខ្ញីចូលដល់ពោះវៀនតូច វានឹងទៅបន្ថយការប្រឈម ការក្រហាយទ្រូង ចង្អោ និងមិនស្រួលក្នុងក្រពះ។
គីមឆី
ផលិតផលអាហារដើមកំណើតចេញពីប្រទេសកូរ៉េមួយនេះក៏មានប្រូបាយអូទិចសម្រាប់ជួយដល់ការរំលាយអាហារ និងជំរុញដល់ការលូតលាស់បាក់តេរីល្អៗក្នុងពោះវៀនធំថែមទៀត។
ត្រីសាលម៉ុន
ត្រីប្រភេទនេះគឺជាប្រភពដ៏ឆ្លាតវៃមួយនៃអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចជួយបន្ថយការរលាកក្នុងរាងកាយបាន។ អ្នកដែលមានជំងឺរលាកពោះវៀនប៉ះពាល់អាហារណាមួយមិនបាន និងជំងឺនៃការរំលាយអាហារផ្សេងៗទៀត ច្រើនតែមានការរលាកពោះវៀន។ ដូច្នេះ អាស៊ីតខ្លាញ់អូមេហ្គាបីអាចជួយបាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ទើបមកពីរៀនវិញ ប្រលែងលេងជាមួយម្តាយឪពុក កន្លះម៉ោងក្រោយស្រាប់តែស្រែកយំ ប្រកាច់ ហូរឈាមតាមច្រមុះ តាមមាត់ សន្លប់ភ្លាមៗ ហើយក៏លែងដឹងខ្លួនរហូតតែម្តង

ធ្លាប់ដឹងពីអាទិទេពទឹកផូស៊ីដនដែរទេ?

អគ្គីឆេះបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នង នៅក្បែរសាលារៀនទួនហ្វា តាំងពីពាក់កណ្តាលអធ្រាត្រ រហូតដល់ព្រឹកព្រលឹមថ្ងៃនេះ

បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកគេស្លាប់ រួចគេចខ្លួនបាត់

យោបល់ទាំងអស់ (0)
គ្មានយោបល់