
TNAOT News
· 2019-09-19
6 Pocket ខោហោប៉ៅ៦ របស់ AIRFLEX ស្លៀកបានគ្រប់ស្ថានភាព
#AIRFLEX 6 Pocket# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ#
11152
AIRFLEX 6 Pocket ជាខោហោប៉ៅ៦ ហើយហោប៉ៅដែលពិសេសជាងគេនោះ គឺនៅក្នុងខោតែម្ដង ដោយប្រើរូតនៅខាងក្រៅប្រវែង៨អ៊ិញ។ ខោនេះផលិតពីសាច់ក្រណាត់កប្បាសជប៉ុន សាច់ទន់យឺតបន្តិច ធន់នឹងស្នាមជ្រួញ និងលាយជាមួយអំបោះប្រភេទ Tencel រួមទាំង Polyamide ដូចនេះហើយធ្វើឱ្យវាស្រាលជាងក្រណាត់ដទៃ៣០ភាគរយ មានគុណភាពល្អ សម្រាប់នាំចេញប្រកួតប្រជែងជាមួយនឹងសម្លៀកបំពាក់ផ្នែកខោ នៅលើពិភពលោក។
6 Pocket មានទម្ងន់ត្រឹម 0.6ផោន ស្រួលស្លៀកពាក់ស្លីមនឹងរាង មិនធំពេកនោះឡើយ មានផាសុខភាពនៅពេលអ្នកធ្វើដំណើរឬសូម្បីតែពេលអ្នកអង្គុយយូរក៏ដោយ ដោយអាចស្លៀកពាក់បានសឹងគ្រប់ស្ថានភាពដូចជា ស្លៀកទៅធ្វើការនៅការិយាល័យ ធ្វើដំណើរទេសចរណ៍ ឡើងភ្នំ ចេញក្រៅថតរូប ឬទៅវិស្សមកាលជាដើម។ វាក៏មានជម្រើស៣ពណ៌សម្រាប់ឱ្យអ្នកជ្រើសរើសបានផងដែរ ដូចជាពណ៌ខ្មៅ ពណ៌ទឹកប៊ិច និងពណ៌ទឹកដោះគោ។
សរុបទៅ AIRFLEX 6 Pocket ជាខោដែលអ្នកអាចគិតគូយកមកស្លៀកប្រចាំថ្ងៃបាន មិនថាធ្វើការ មានកម្មវធីផ្សេងៗ សុទ្ធតែសក្ដិសមនឹងស្លៀកវា បើនិយាយឱ្យឆាប់ងាយយល់ពីសាច់វាទៅ វាជាខោស្រដៀងនឹងខោហុងកុង ដែលកំពុងពេញនិយមផងដែរនៅក្នុងប្រទេសយើង។
អ្នកអាចស្វែងរកទិញខោ AirFlex 6 Pocket Tech Pants នៅលើគេហទំព័រ kickstarter ជាមួយនឹងតម្លៃប្រមាណ $88។
ប្រែសម្រួល៖ កុសល
(ប្រភព៖ yankodesign)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់