
SROEURN
· 2019-09-19
ទាក់ទាញណាស់ ទេព បូព្រឹក្ស និង ឈិត សុវណ្ណបញ្ញា បង្អួតសម្រស់គ្នាក្នុងឈុតទៅវត្តនាឱកាសភ្ជំបិណ្ឌ
#ភ្ជំបិណ្ឌ# #កម្សាន្ត# #តារាខ្មែរ#
5946
តារាចម្រៀងសំនៀងពីរោះ ទេព បូព្រឹក្ស និង ឈិត សុវណ្ណបញ្ញ ដែលប្រិយមិត្តបានស្គាល់រួចមកហើយតាមរយៈការបកស្រាយនូវបទចម្រៀងមនោសញ្ចេតនា កន្ទ្រឹម ញាក់ជាដើម។
យ៉ាងណាមិញថ្មីៗនេះកញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាពជាច្រើនសន្លឹកថតបង្ហាញម៉ូដជាមួយកញ្ញា ឈិត សុវណ្ណបញ្ញា ដែលជាឈុតសម្លៀកបំពាក់ទៅវត្តក្នុងឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីខ្មែរមើលពិតជាស្រស់ស្អាតទាក់ភ្នែកតែម្តងជាមួយម៉ូដអាវ សំពត់ យ៉ាងទាន់សម័យ និងមានភាពច្នៃប្រឌិតខ្ពស់មើលទៅស័ក្តិសមជានារីខ្មែរពិតៗ។
ទន្ទឹមគ្នានេះដែរទេព បូព្រឹក្ស និង ឈិត សុវណ្ណបញ្ញា ទទួលបានការគាំទ្រមិនដាច់ពីមាត់ចំពោះអ្នកទាំងពីរ នៅពេលស្លៀកសម្លៀកបំពាក់បែបសុភាពថ្លៃថ្នូរចំជានារីខ្មែរ កាន់តែស្អាតប្លែកថែមមួយកម្រិតទៀត៕
អត្ថបទដោយ៖ សុក លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប្រជាពលរដ្ឋក្រីក្រតាមបណ្តាខេត្តបានលើកគ្នាមកដាក់ពាក្យបណ្តឹង លោក ជា កុយ នៅសាលាស្រុកអង្គស្នួលពាក់ព័ន្ធនឹងករណីសន្យាបរិច្ចាគដីធ្លី

អាថ៌កំបាំងទាំង ៨ ដែលបានរកឃើញនៅក្នុងរបស់ដែលល្បីៗលើពិភពលោកទាំងនេះដែលកម្រនឹងមានអ្នកដឹង

អ៊ីរ៉ង់សាកល្បងមីស៊ីលនៅទីតាំងសម្ងាត់ ធ្វើឲ្យទាហានអាមេរិកប្រកាសអាសន្ន

Hazard កាលពីនៅ Chelsea ល្បឿនមិនចាញ់ខ្លារខិនប៉ុន្មានទេ!

ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់