 
 Pheaktra
· 2019-09-19
លោក Louis Pasteur ប៉ាស្ទ័រ ជាអ្នកជីវសាស្ត្រនឹងគីមីវិទ្យាជនជាតិបារាំងដែលបានរកឃើញថ្នាំផ្សះ
#ចំណេះដឹង# #អប់រំ និងការងារ#
752
លោក Louis Pasteur ប៉ាស្ទ័រ (1822-1895) ជាអ្នកជីវសាស្ត្រនឹងគីមីវិទ្យាជនជាតិបារាំងដ៍ល្បីល្បាញមួយរូប ។ លោកបានសិក្សាពីប្រភេទនៃ microorganisms ទម្លាប់អាហាររូបត្ថម្ភ, បង្កើតថ្នាំវាក់សាំជំងឺឆ្កឆ្កួត, ជំងឺអាសន្នរោគមាន់ anthrax ដោយទទួលបានជោគជ័យថើមទៀតផង។

លោក ប៉ាស្ទ័រ (L.Pasteur, 1822-1895) បានកើតនៅក្នុងទីក្រុងមួយនៅភាគខាងកើតប្រទេសបារាំង Dole ក្នុងឆ្នាំ 1822។ លោក ប៉ាស្ទ័រដែលជាអតីតសិស្ស សាកលវិទ្យាល័យ Lille, លោកមិនមែនជាសិស្សពូកែប៉ុន្នានទេ។ ។ គាត់បានសិក្សាជំនាញផ្នែកវិទ្យាសាស្រ្តធម្មជាតិ។ លោក ប៉ាស្ទ័របានទទួលសញ្ញាបត្រ បណ្ឌិតរបស់លោកនៅក្នុងឆ្នាំ 1847 ។
ការរកឃើញដ៏សំខាន់បំផុតរបស់គាត់ក្នុងការស្រាវជ្រាវ Germ នៃរបៀបនៃការវិវត្តរបស់វា ដោយប្រើចំណេះដឹងនេះ គាត់បានរកឃើញ មធ្យោបាយជាក់ស្តែងដើម្បីសម្លាប់បាក់តេរីក្នុងអង្គធាតុរាវដូចជាទឹកដោះគោ។ គាត់បានបង្កើតវិធីមួយដែលធ្វើអោយ បាក់តេរីត្រូវបានសម្លាប់នៅក្នុងទឹកដោះដោយមិនបានបំផ្លាញប្រូតេអ៊ីនក្នុងទឹកដោះគោឡើយ។ ដំណើរការនេះមានឈ្មោះថា Pasteurization ត្រូបានដាក់ឈ្មោះតាមគាត់ ហើយវាបានជួយសង្គ្រោះជីវិតជាច្រើន។
នៅឆ្នាំ 1870 លោក Louis Pasteur បានស្វែងរកការព្យាបាលសម្រាប់ជំងឺម៉្យាងដែលមានឈ្មោះថា anthrax ។ នៅឆ្នាំ 1881 គាត់បានធ្វើពិសោធន៏ជំងឺអាសន្នរោគនេះបានជោគជ័យ។ បន្ទាប់មកលោកក៏បានធ្វើស្រដៀងគ្នា ដើម្បីព្យាបាល ជំងឺឆ្កែឆ្កួត ទោះជាយ៉ាងណាក៏ដោយគាត់មានការស្ទាក់ស្ទើរក្នុងការសាកល្បងលើមនុស្សដោយសារតែការភ័យខ្លាច ។ គាត់បានពិចារណាលើការធ្វើតេស្តខ្លួនឯង - ធ្វើឱ្យខ្លួនគាត់មានជំងឺឆ្កែឆ្កួតហើយបន្ទាប់មកព្យាយាមព្យាបាលលើខ្លួនគាត់។ ប៉ុន្តែការគម្រោងរបស់គាត់មិនទទួលបានជោគជ័យទេ ពេលនោះមានក្មេងអាយុ14 ឆ្នាំម្នាក់ត្រូវបានឆ្កែឆ្កួតខាំ។ លោកក៏បានព្យាបាល ហើយការព្យាបាលក៏ទទួលបានភាពជោគជ័យ។ ក្រោយមកមានមនុស្សជាង 350 នាក់បានមកជួបលោក Louis Pasteur ដើម្បីព្យាបាល។ លោក Louis និងក្រុមអ្នកវិទ្យាសាស្ត្ររបស់គាត់ធ្វើការនៅជុំវិញមនុស្សដែលបានឆ្លងជំងឺឆ្កែឆ្កួត។
លោក Louis បានស្លាប់នៅឆ្នាំ 1895 មានអាយុ 73 ឆ្នាំ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់