បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-09-20

អបអរសាទរ! រកឃើញម្ចាស់ម្កុដ Miss Grand Cambodia 2019​​ ហើយ ទាំងស្អាត ទាំង​មាន​សមត្ថភាពព្រមគ្នាតែម្ដង

#Miss Grand Cambodia# #កម្សាន្ត# #តារាខ្មែរ#

30299

Miss Grand Cambodia 2019 បានស្វែងរកឃើញនូវម្ចាស់មកុដហើយកាលពីរាត្រីថ្ងៃទី១៩ ខែកញ្ញា បន្ទាប់ពីជម្រុះយ៉ាងស្វិតស្វាញនូវបេក្ខភាពចំនួន២៩រូបរូចមក ។ ម្ចាស់ជ័យលាភីគឺបានទៅលើ កញ្ញា ដេត ស្រីនាថ ពាក់ស្លាកលេខ២៣ និង ជ័យលាភីលេខ២ បានទៅលើ កញ្ញា សាន ស៊ីវលីង ជ័យលាភីលេខ៣ បានទៅលើកញ្ញា ទូច ម៉េងលាង។

គួរ​បន្ថែម​ផងដែរ​ថា Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាថ មានអាយុ១៨ឆ្នាំ​ កម្ពស់ ១៦៥cm ហើយ​បច្ចុប្បន្នកំពុងសិក្សាថ្នាក់ទី១២ នៅសាលាអន្តរទ្វីបអាមេរិកាំង AIS។ លើស​ពី​នេះបវរកញ្ញា​ជ័យលេភី​លេខ១​រូប​នេះ ក៏​​ជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ។ ស្រីនាថ  មិន​ត្រឹម​តែ​មាន​រូបសម្បត្តិ​ស្រស់ស្អាតទេ កញ្ញា​ថែម​ទាំង​អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ មានសមត្ថភាព​ជា​ច្រើន​ទៀត ដូចជា រាំរបាំបុរាណខ្មែរ បកស្រាយបទចម្រៀង លេងឧបករណ៍តន្រ្តីព្យាណូ និងដើរម៉ូដទៀតផង។

បញ្ជាក់​ពី​លើ​នេះ កញ្ញា ដេត ស្រីនាថ នឹងក្លាយជាបវរកញ្ញាតំណាងប្រទេសកម្ពុជាទៅប្រកួតក្នុង​កម្មវិធី Miss Grand International 2019 នៅប្រទេសវ៉េណេហ្សូអេឡា៕


អត្ថបទ៖ ផេង ផលធិតា   រូបភាព៖ Miss Grand Cambodia


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់