
TNAOT News
· 2019-09-21
ដងទប់លំនឹងស្មាតហ្វូន ATOM តូចស្រាលអាចដាក់ចូលក្នុងហោប៉ៅបាន
2897
ក្នុងពិភពបច្ចេកវិទ្យាស្មាតហ្វូន ត្បិតថាកាមេរ៉ាជាច្រើនមានសមត្ថភាពអាចថតវីដេអូបានច្បាស់ ទប់លំនឹងបានល្អក៏ពិតមែន ប៉ុន្ដែដើម្បីផលិតវីដេអូគុណភាពខ្ពស់ទប់លំនឹងបានល្អជាងនេះចេញពីស្មាតហ្វូន នោះគឺត្រូវប្រើដងទប់លំនឹងជាជំនួយជៀសមិនផុតឡើយ។
ហើយនេះគឺដងទប់លំនឹងមួយទៀត ATOM សម្រាប់ទប់លំនឹងបានទាំងស្មាតហ្វូន និង Action camera មួយចំនួនទៀតបានផងដែរ។ ដងទប់លំនឹងនេះងាយស្រួលយកតាមខ្លួន ស្រួលតម្លើងប្រើភ្លាមៗ អាចថតចលនារហ័ស ដូចជាថតសកម្មភាពកីឡាដែលមានចលនារហ័សនិងបម្លាស់ទីលឿនផងដែរ។ Atom ប្រើថាមពលថ្ម 2000mAH អាចប្រើបាន ២៤ម៉ោង ដោយចំណាយពេលសាកមួយពេញប្រមាណ ៣ម៉ោង ប៉ុណ្ណោះ។
ដងទប់លំនឹង Atom មានទម្ងន់ស្រាលជាងដងទប់លំនឹងដទៃ ដោយវាមានទម្ងន់ប្រមាណ ៤៤០ក្រាម ប៉ុណ្ណោះ ត្បិតថាស្រាលក៏ពិតមែនប៉ុន្ដែវាមានលទ្ធភាពទ្រទម្ងន់ដល់ទៅ 310ក្រាម បាន ហើយអ្វីដែកាន់តែពិសេសសម្រាប់ទ្រស្មាតហ្វូនទៀតនោះ បន្ទាប់បិទវាលែងប្រើ អ្នកអាចបត់វាច្រកចូលក្នុងហោប៉ៅ ដែលជាអ្វីដងទប់លំនឹងដទៃមិនអាចធ្វើបាន។ ហើយខាងក្រោមនេះជាទម្ងន់ខ្លួនប្រៀបធៀប និងទម្ងន់ដែលវាអាចទ្រស្មាតហ្វូនបាន ដោយប្រៀបធៀបទៅនឹងដងទប់លំនឹងដទៃ។
ចំពោះការប្រើប្រាស់ ត្បិតថាដងទប់លំនឹង ATOM មានមុខងារភ្ជាប់ឥតខ្សែរទៅកាន់ស្មាតហ្វូន។ ត្បិតថាឧបករណ៍នេះមានទំហំតូច ដូចនេះអ្នកអាចបញ្ជារប៊ូតុងនានានិងគ្រប់គ្រងវាដោយដៃម្ខាងបាន ហើយការកំណត់ផ្សេងៗក៏អាចប្រើបាននៅក្នុងកម្មវិធី Snoppa App ប៉ុន្ដែបើមិនចង់ប្រើកម្មវិធីអ្នកក៏អាចបញ្ជារប៊ូតុងនៅលើនេះបានផងដែរ គ្រាន់តែមុខងារបញ្ជារពេញលេញគឺនៅក្នុងកម្មវិធី។
ចំពោះប៊ូតុងបញ្ជាររបស់វាមានមុខងារដូចជា៖ ប៊ូតុងរូបភាពនិងវីដេអូ ប៊ូតុងបញ្ជារ៤ទិស ប៊ូតុងCustomizable Key និងប៊ូតុងTrigger Lock ប៊ូតុង។ ចំណែកនៅលើតួខ្លួនដងទប់លំនឹង វាមានរន្ធសម្រាប់ Mic ១ដើម្បីភ្ជាប់នៅនឹងឧបករណ៍ចាប់យកសំឡេង។
លោកអ្នករកទិញបានរកទិញ ដងទប់លំនឹង Atom បាននៅលើគេហទំព័រ indiegogo ជាមួយនឹងតម្លៃ $179 USD ដោយក្នុងប្រអប់អ្នកនឹងទទួលបាន ដងទប់លំនឹង ATOM មួយ ខ្សែ USB cable ខ្សែ Lightning សម្រាប់ស្មាតហ្វូន iOS ខ្សែ Type C charge សម្រាប់ស្មាតហ្វូន Android កាបូបមួយ ជើង Tripod និងខ្សែ MIC connect។
ប្រែសម្រួល៖ កុសល
(ប្រភព៖ indiegogo)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់