 
 Ponlok
· 2019-09-21
ទូរសព្ទឆ្លាតវៃអាយហ្វូន(Iphone)ប្រភេទថ្មីអាចគ្រប់គ្រងថ្មឲ្យកាន់តែល្អប្រសើរជាងមុន
#iPhone11# #Battery Iphone# #ក្រុមហ៊ុនApple# #បច្ចេកវិទ្យា# #ទូរសព្ទ#
568
[បរទេស] ៖ យោងតាមប្រភពពីគេហៈទំព័របច្ចេកវិទ្យាបរទេស នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះឲ្យដឹងថា«ក្រុមហ៊ុនណាញ ធូ ហ្វាយ ម៉េក(Nine to Five Mac)បានទទួលព័ត៌មានពីក្រុមហ៊ុនអ៊ែបភល(Apple)កំពុងតែបង្កើនឲ្យមានប្រសិទ្ធភាពកាន់ខ្លាំងជាងមុនលើកម្លាំងថាមពលថ្មថ្មីរបស់ទូរសព្ទឆ្លាតវៃអាយហ្វូន ១១(Iphone 11)ខ្លួនប្រសើរច្រើនជាងមុនទៀត» ។

ក្នុងក្របខណ្ឌថ្មីនេះ វាមានភាពខុសគ្នាពីលក្ខណៈវិសេសរបស់ទូរសព្ទអាយហ្វូនប្រភេទចាស់ ដែលត្រូវបានប្រើការរួមបញ្ចូលគ្នាពីហាដវេ័រ(Hardware) និងសុះវែ៍រ(Software) ដើម្បីចៀសវាងពីអាយុអាយហ្វូនខ្សោយនោះ ។ បន្ថែមពីនេះ ដើម្បីឲ្យសមត្ថភាពថ្មរបស់ទូរសព្ទឆ្លាតវៃអាយហ្វូន ១១(Iphone 11)ប្រើបានក្នុងរយៈពេលមួយយូរជាច្រើនថ្ងៃនោះ វាអាស្រ័យទៅលើកម្មវិធីណាមួយ ដែលឥតត្រួវប្រើថាមពលថ្មខ្លាំង និងញឹកញាប់តែប៉ុណ្ណោះ ។

ម្យ៉ាងវិញទៀត ក្រមហ៊ុនអ៊ែបភល(Apple)នឹងធ្វើការផ្លាស់ប្តូរថ្មចាស់ជំនួសថ្មថ្មីវិញ ដែលមានតម្លៃ៥០ ឬ ៧០ដុល្លារសហរដ្ឋអាម៉េរិក ដោយអាស្រ័យលើប្រភេទទូរសព្ទឆ្លាតវៃអាយហ្វូន(Iphone)របស់អ្នក ដែលនេះជាការបញ្ជាក់ពីគេហៈទំព័ររបស់ក្រុមហ៊ុនអ៊ែបភល ។

គូសបញ្ជាក់ផងដែរថា«អតិថិជនគាំទ្រអាយហ្វូន(Iphone)របស់ខ្លួនសង្ឃឹមថាមុខងារ នៃកម្លាំងថាមពលថ្មរបស់ទូរសព្ទឆ្លាតវៃអាយហ្វូន១១(Iphone 11)នេះនឹងមានសមត្ថភាពខ្ពស់កាន់ជាប់បានយូរល្អប្រសើរជាងអាយហ្វូន(Iphnoe)ប្រភេទមុនៗ» ៕
(អត្ថបទ ៖ តុលា)

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់