
Visothirith
· 2019-09-21
អាយហ្វូន ១១(Iphone 11)បញ្ចេញរូបភាព សម្រាប់អាយអូអេស ១៣.១(iOS 13.1) និងធីវីអូអេស ១៣ ជីអ៊ឹម(tvOS 13 GM)
287
[បរទេស] ៖ នារសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអ៊ែបភល(Apple)បានធ្វើការជូនដំណឹងជាសាធារណៈថា«ក្រុមហ៊ុនបានធ្វើការបញ្ចេញហ្គោលឌេន ម៉ាស់ស្ទ័រ(Golden Master) នៃកំណែទម្រង់ធីវីអូអេស ១៣(tvOS 13)ព្រមទាំងជាមួយនឹងប្រព័ន្ធប្រតិបត្តិការណ៍អាយអូអេស ១៣.១(iOS 13.1) បែតា(Beta)៤ អាយភីអេសដឹបបឹលយូ(4IPSW) ដែលជាការនាំត្រឡប់មកវិញ(រីស្តរ/Restore)រូបភាព សម្រាប់ទូរសព្ទអាយហ្វូន ១១(Iphone 11) និង១១ ប្រូ(Iphone 11 Pro)ដល់អ្នកអភិវឌ្ឍឲ្យអាចប្រើវាបាន» ។
បន្ថែមពីការជូនដំណឹងពីក្រុមហ៊ុនដដែលបានបញ្ជាក់ទៀតថា«សម្រាប់អតិថិនជនគាំទ្រអាយហ្វូន១១(Iphone 11)ទាំងអស់នឹងអាចទទួលបានការប្រើប្រាស់នូវការត្រឡប់មកវិញ(រីស្តរ/Restore)រូបភាពនោះវិញ សម្រាប់អាយអូអេស ១៣.១(iOS 13.1), អាយផេតអូអេស ១៣(iPadOS 13) និងធីវិអូអេស ១៣(tvOS 13)ថ្មីទាំងនេះ នាថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ សប្តាហ៍ក្រោយនេះ» ។
ម្យ៉ាងវិញទៀត ធីវិអូអេស ១៣(tvOS 13)ត្រូវបានធ្វើការរួមបញ្ចូលទាំងអេក្រង់ទំព័រដើម បន្ទាប់ពីបានធ្វើការរចនាថ្មី ដោយមានអេក្រង់ពេញ ។ ចំណែកឯ ការតំឡើង(អាប់ឌែត/Update)នេះក៏ត្រូវបានរួមបញ្ចូលទាំងគណនីអ្នកប្រើប្រាស់ដ៏ច្រើនប្រភេទដូចជា ៖ អ៊ែបភល អាឃេឌឺរ(Apple Arcade)ព្រមទាំងឧបករណ៍បញ្ជាផ្គូរផ្គងអ៊ិចប៊ុក វ័ន អេស(Xbox One S) និងភ្លេស្ទេរហ្ស៊ិន ហ្វរ(PlayStation 4) ព្រមទាំងអ៊ឹអេហ្វអាយ ចយស្ទីក(MFi joystick)នឹងត្រូវដាក់ឲ្យដំណើរការដូចគ្នាផង ដែលនេះជាការបញ្ជា្កក់បន្តពីក្រុមហ៊ុនដដែរ ៕
(អត្ថបទ ៖ តុលា)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់