
Eric
· 2019-09-28
ចាប់ឲ្យជាប់ដំណាក់កាល៣ នៃការលូតលាស់ខួរក្បាលរបស់កូន នឹងធ្វើឲ្យកូនឆ្លាតខ្លាំង
#ឆ្លាតវៃ# #លូតលាស់# #មាតា និងទារក# #ខួរក្បាល#
703
ឪពុកម្តាយគ្រប់រូបគួរតែយល់ដឹងពីដំណាក់កាលនៃការលូតលាស់ទាំងបីនេះ បើផុតដំណាក់កាលទាំងនេះ ទោះបីជាខំពត់យ៉ាងណាក៏ដោយ ក៏ខួរក្បាលមិនអាចលូតលាស់ល្អឡើយ។ តើមានដំណាក់កាលអ្វីខ្លះ?
១. អាយុ (០ ដល់ ៣ឆ្នាំ) គឺជាដំណាក់កាលទី១ នៃការលូតលាស់ មានន័យថាជាការលូតលាស់ដំបូងនៃខួរក្បាល។ ដូចនេះអ្នកគួរតែបង្រៀនកូនឱ្យចេះធ្វើរឿងផ្សេងៗដូចជាប្រមូលប្រដាប់ប្រដាលេងដោយខ្លួនឯងជាដើម។ អ្នកមិនត្រូវរំពឹងថាទទួលបានលទ្ធផលល្អទេ តែអ្នកអាចនៅកំដរគេ ហើយតែងតែនិយាយពាក្យសរសើរគេ នោះគេនឹងធ្វើបានកាន់តែល្អ។
២. អាយុ (៧ ដល់ ១០ឆ្នាំ) គឺជាដំណាក់កាលនៃការកែចោលទម្លាប់អាក្រក់របស់កូន មានន័យថាអ្នកត្រូវតែបង្រៀនឱ្យគេចូលចិត្តអានសៀវភៅឬហាត់ប្រាណជាដើម ដើម្បីឱ្យខួរក្បាលលូតលាស់កាន់តែល្អ។
៣. អាយុ (៧ ដល់ ១០ឆ្នាំ) គឺជាដំណាក់កាលនៃការលូតលាស់ចុងក្រោយបង្អស់។ ដូចនេះអ្នកត្រូវតែបង្រៀនកូនឱ្យចេះរៀនគិតដោយខ្លួនឯង។ អ្នកមិនត្រូវបញ្ជាឱ្យគេធ្វើរឿងដែលគេមិនចង់ធ្វើទេ បើគេមិនព្រមធ្វើតាមអ្នក អ្នកអាចសួរយោបល់គេវិញដើម្បីឱ្យគេគិត ហើយប្រាប់អ្នកនូវអ្វីដែលគេចង់បាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់