បង្ហោះផ្សាយ

ខ្មែរ

Willy

· 2019-09-30

អគ្គនាយកក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd នាំយកថវិកាសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

#សង្គម# #នយោបាយជាតិ# #មូលនិធិគន្ធបុប្ផា#

522

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបជាមួយ លោក Qiu Guoxing ប្រធានអគ្គនាយកក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd និងជាប្រធានសមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា។

ក្នុងជំនួបនេះដែរ លោក Qiu Guoxing និងសហការី បាននាំយកថវិកាសប្បុរសធម៌សរុបចំនួន ២៣៥, ២៨៥ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ 

ជាការឆ្លើយតបនូវកាយវិការដ៏សប្បុរសនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា នេះគឺជាការរួមចំណែកក្នុងការលើកកម្ពស់ស្មារតីជួយគ្នាទៅវិញទៅមក ដែលបង្ហាញពីការជួយ និងចូលរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងមិត្តភាពល្អរវាងប្រទេស និងវិនិយោគិន ក៏ដូចជារវាងប្រជាជនចិន និងកម្ពុជា ដែលមានទំនាក់ទំនងជិតស្និទ ជាមួយគ្នាជាយូរមកហើយ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ កន្លងមក ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd បានចូលជាសមាជិកស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២៩,២០៨ដុល្លារអាមេរិក និងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ក៏បានចូលជាសមាជិកស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ៣០,៦០០ដុល្លារអាមេរិក ផងដែរ៕ Thona

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់