បង្ហោះផ្សាយ

ខ្មែរ

Samang

· 2019-10-02

អត្ថប្រយោជន៍នៃផ្លែប៊ឺ

#អត្ថប្រយោជន៍​ ផ្លែប៊ឺ# #គន្លឹះថែទាំសុខភាព# #សុខភាព#

412

វាជាផ្លែឈើហូបផ្លែម្យ៉ាងដែលមានអត្ថប្រយោជន៍បំផុតនៅលើពិភពលោក ដែលមានផ្ទុកដោយសារធាតុជាច្រើនដូចជាវីតាមីនA វីតាមីនB វិតាមីនC តាមីនK k ក៏ដូចជាសារធាតុទង់ដែង ដែក ប៉ូតាស្យូម ម៉ាញេស្យូម ជាតិសេសៃប្រូតេអ៊ីននិងសារធាតុជាច្រើនផ្សេងទៀតជួយឱ្យខួរក្បាលឆ្លាតមានសុខភាពល្អ ផ្លែប៊ឺគឺជាប្រភពនៃអាហារល្អបំផុតសម្រាប់សុខភាពខួរក្បាល ដោយសារតែវាផ្ទុកសារធាតុអូមេហ្កា៣ Fatty Acid និងវីតាមីន​E ខ្ពស់។​

- ជួយឱ្យឆ្លាតជាងវ័យ ការពារជំងឺផ្សេងៗបានយ៉ាងល្អប្រសើរដូច្នេះអ្នកគួរតែទទួលទានផ្លែប៊ឺឱ្យបានទៀតទាត់ជាប្រចាំថ្ងៃ។

ជួយឱ្យបេះដូងមានសុខភាពល្អ ការដែលទទួលទានផ្លែប៊ឺជួយឱ្យរាងកាយខ្លាំងក្លា​ និងជំរុញឱ្យបេះដូងមានសុខភាពល្អ មានហានិភ័យតិចតួចនៃជំងឺបេះដូងជាងមនុស្សដែលមិនបានទទួលទានផ្លែប៊ឺ។

- វាមានផ្ទុកវីតាមីន​Eដែលជួយការពារសារធាតុកូឡេស្តេរ៉ុល អុកស៊ីឌីដេស៊ីន ហ្វ័រឡេតនិងជួយកាត់បន្ថយគ្រោះថ្នាក់នៃសម្ពាធឈាម​។

- ប៉ូតាស្យូមជួយឱ្យសម្ពាធឈាមដើរស្រួលនិងជួយកាត់បន្ថយសារធាតុខ្លាញ់ ជួយឱ្យភ្នែកមើលឃើញច្បាស់និងមានសុខភាពល្អ វាដើរតួរយ៉ាងសំខាន់ចំពោះសុខភាពភ្នែក និងធ្វើឱ្យភ្នែកមានសុខភាពល្អ។

- ផ្លែប៊ឺមានអត្ថប្រយោជន៍ច្រើនសំខាន់ការពារនិងទ្រទ្រង់សុខភាពរាងកាយរបស់អ្នកឱ្យមានសុខភាពល្អ ដូច្នេះគួរជ្រើសរើសយកផ្លែប៊ឺធ្វើជារបបអាហារប្រចាំថ្ងៃដើម្បីទទួលបានសុខភាពល្អ​រាងកាយរឹងមាំគ្មានជំងឺ។​

វិធីប្រើ៖

ហាន់ផ្លែប៊ឺចូលក្នុងចានទឹកកក ដាក់យ៉ាអួចាក់ទឹកដោះគោខាប់ចូលក្រឡុកឱ្យសព្វចូលគ្នាមុនទទួលទាន​​ ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស