បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-10-03

ស្ត្រីជាម្តាយត្រូវចាប់ខ្លួន ពីបទ​រំលោភបំពានលើកុមារ ជក់បារី​ និងលើកបោះកូនតូចអាយុ​១ខែ

#Sexton# #សង្គម# #អាមេរិក# #ជក់បារី# #មើលកូន# #នយោបាយជាតិ#

779

ស្ត្រីជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ត្រូវបានប៉ូលិស ចាប់ខ្លួន ដោយសារតែ​ជក់បារីពេលកំពុងមើលកូនតូច និងមានសកម្មភាព​ មិនល្អចំពោះកូនតូច​។

ស្ត្រី ដែលជក់បារីបណ្តើរមើលកូនបណ្តើរ មានឈ្មោះ​ Tybresha Sexton ​រស់នៅអាមេរិក ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពេលឃ្លីបវីដេអូ​ បង្ហោះតាមបណ្តាញសង្គម ស្តីពីការលើកកូនបោះ ដៃម្ខាង ហើយដៃម្ខាងទៀត កាន់បារីជក់​។

សារព័ត៌មាន​ New York Post ​បានផ្សាយថា នាង​ Tybresha Sexton អាយុ​២៤ឆ្នាំ​រស់នៅ Tennessee ​អាមេរិក រងការចោទប្រកាន់ពីបទ រំលោភបំពានលើកុមារ ដោយលើកកូនបោះនិងជក់បារី នៅក្បែរកូនតូច។ មិនតែប៉ុណ្ណោះ​នាង​បានបោះកូនអាយុ​១ខែ ពីដៃ ទៅលើសាឡុង អង្គុយទៀតផង។

អ្នកជិតខាងបានថតសកម្មភាពរបស់នាង រួចបង្ហោះលើបណ្តាញសង្គម​ រងការថ្កោលទោសយ៉ាងខ្លាំង មិនតែប៉ុណ្ណោះក៏បានប្តឹងប៉ូលិសឲ្យចាប់ខ្លួនផងដែរ​។ ពេលប៉ូលិសទៅដល់ផ្ទះ មានក្លិនស្រា និងបារីពេលបន្ទប់នៅក្នុងផ្ទះ​។ នាង​ Sexton ​នឹងត្រូវ ឡើងទៅកាន់តុលាការនៅថ្ងៃទី​៤ ខែតុលា​ ចំណែក ទារកត្រូវបានជីដូនជាអ្នកមើលថែវិញ​៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់