 
 Lim
· 2019-10-07
ក្លិនអាក្រក់ក្នុងរថយន្ត និងវិធីកម្ចាត់
#សម្អាត# #រថយន្ត# #កម្ចាត់# #បច្ចេកវិទ្យា# #ក្លិនអាក្រក់#
387
ការធ្វើដំណើរក្នុងរថយន្តទាមទារនូវបរិយាកាសល្អដែលជាកត្តាជះឥទ្ធិពលដល់អារម្មណ៍ក្នុងការធ្វើដំណើរ។

ប៉ុន្តែឆ្លងកាត់ការប្រើប្រាស់រយៈពេលរថយន្តរបស់អ្នកអាចនឹងមានក្លិនមិនល្អ។ដូច្នេះអ្នកពិតជាចង់ដឹងថាតើក្លិនអាក្រក់ក្នុងរថយន្តរបស់អ្នកមានប្រភពមកពីទីណា និងពិតជាចង់ដឹងពីវិធីកម្ចាត់ក្លិនទាំងនោះដើម្បីការធ្វើដំណើរក្នុងរថយន្តទទួលបានផាសុកភាព។
1. ក្លិនពុលរថយន្ត៖

វាជារឿងទូទៅដែលក្នុងរថយន្តតែងជួបហេតុការណ៍ពុលឡានដែលអាចមានជាកំអួតជាដើម ប៉ុន្តែទោះបីជាវាត្រូវបានលាងសម្អាតក្តីក៏ក្លិនរបស់វានៅដិតជាប់ក្នុងរថយន្តដែរ។ ដើម្បីកំចាត់ក្លិនអាក្រក់មួយប្រភេទនេះអ្នកត្រូវ៖
-ដាក់ធ្យូងថ្ម (Activate Charcoal) នៅក្នុងរថយន្តដែលអ្នកអាចស្វែងរកធ្យូងថ្មបាននៅកន្លែងលក់សម្ភារៈសត្វចិញ្ចឹមហាងលក់អាហារសុខភាព និងផ្សារទំនើបធំៗ។ អ្នកត្រូវដាក់ធ្យូងថ្មដែលមានទម្រង់ជាម្សៅនៅក្នុងចាន ឬ កែវហើយទុកវាចោលក្នុងរថយន្តរយៈពេល 1-2 ថ្ងៃដើម្បីឱ្យធ្យូងថ្មបញ្ចេញឥទ្ធិពលស្រូបយកក្លិនកំអួតនៅក្នុងរថយន្ត។
-សាកល្បងដាក់សារធាតុអាម៉ូញាក់បន្តិច ឬ ទឹកខ្មេះមួយពែងនៅក្នុងរថយន្តមួយយប់។ សារធាតុអាម៉ូញាក់អាចមានក្លិនឆួលខ្លាំង ប៉ុន្តែវាបំពេញមុខងារបានយ៉ាងប្រសើរក្នុងការបំបាត់ក្លិនអាក្រក់ក្នុងរថយន្ត។ បន្ទាប់ពីយកសារធាតុអាម៉ូញាក់ចេញពីក្នុងរថយន្ត អ្នកត្រូវបើកបង្អួចរថយន្តចំហរពី 1-2 ម៉ោងមុនពេលប្រើប្រាស់រថយន្តហើយអនុវត្តដូចនេះរៀងរាល់យប់រយៈពេល 1-2 សប្តាហ៍។
-កម្ចាត់ក្លិនអាហារនានានៅក្នុងរថយន្តដោយប្រើប្រាស់ឧបករណ៍បន្សុទ្ធខ្យល់គ្រប់ពេល។ បើសិនជាអ្នកធ្វើដំណើរជាមួយក្មេងៗ រថយន្តរបស់អ្នកអាចមានក្លិនទឹកដោះគោ ឬ ក្លិនអាហារនានាដែលនៅតោងជាប់ក្នុងរថយន្តដែលអាចបណ្តាលឱ្យមានអាការៈពុលឡាន។
2. ក្លិនផ្សែង៖

បើសិនជានៅក្នុងរថយន្តមានអ្នកជក់បារី ឬ អ្នកទើបនឹងទិញរថយន្តដែលមានជាប់ក្លិនផ្សែង ឬ ក្លិនបារីសូមកុំបារម្ភអ្នកអាចកម្ចាត់ក្នុងផ្សែងបារីបានដោយប្រើប្រាស់វិធីមួយចំនួនដូចខាងក្រោម៖
-បោសសម្អាតក្នុងរថយន្តហើយប្រើប្រាស់ល្បាយរួមគ្នានៃឧបករណ៍លាងសម្អាតគីមី និងធម្មជាតិដើម្បីជួយកម្ចាត់ក្លិនអាក្រក់ចេញពីក្នុងរថយន្តបានកាន់តែឆាប់រហ័ស។
-អ្នកអាចសាកល្បងម្សៅ Baking Soda ដែលជាគ្រឿងផ្សំកម្ចាត់ក្លិនអាក្រក់ពីធម្មជាតិ។ អ្នកអាចរោយម្សៅ Baking Soda នៅលើកម្រាលជើង កៅអី ដំបូល និងគ្រប់កន្លែងដែលមានក្លិនតោងជាប់ខ្លាំង។ អ្នកអាចប្រើប្រាស់ក្រណាត់ ច្រាស់ ឬ ដៃរបស់អ្នកផ្ទាល់ក្នុងការលាងសម្អាតជាមួយម្សៅ Baking Soda។ អ្នកអាចទុកវាចោលរយៈពេល 30 នាទី រហូតដល់មួយថ្ងៃដើម្បីឱ្យសារធាតុម្សៅដំណើរការបំបាត់ក្លិន។ បន្ទាប់មកអ្នកត្រូវប្រើប្រាស់ឧបករណ៍បូមធូលីដើម្បីស្រូបយកម្សៅសូដាដែលនៅសេសសល់ក្នុងរថយន្ត។
-ប្រើប្រាស់ក្រដាសកាសែតចាស់ៗ ដើម្បីកម្ចាត់ក្លិនផ្សែងបារីនៅក្នុងរថយន្តព្រោះក្រដាសកាសែតមានសមត្ថភាពស្រូបយកក្លិនអាក្រក់។ អ្នកត្រូវដាក់ក្រដាសកាសែតដែលត្រូវបានញីឱ្យខ្ទេច ឬ ទក់នៅក្នុងរថយន្តហើយទុកវាចោលក្នុងរថយន្តរយៈពេល 48 ម៉ោងជាការស្រេច។
3. ផ្សិត៖

រន្ធខ្យល់របស់ម៉ាស៊ីនជាកន្លែងប្រមូលផ្តុំក្លិនអាក្រក់នៅក្នុងរថយន្ត។ វាស្ថិតនៅកន្លែងងងឹត សើម និងមានកម្តៅដែលជាឱកាសដ៏ល្អសម្រាប់ផ្សិតកកើតឡើងដែលបង្កើតជាក្លិនអាក្រក់បាន។ មានផលិតផលជាច្រើននៅក្នុងទីផ្សារសម្រាប់សម្អាតខ្យល់អាកាស និងកម្ចាត់ក្លិនអាក្រក់ដែលអ្នកត្រូវយកមកប្រើប្រាស់ផ្ទាល់នៅលើរន្ធខ្យល់របស់ម៉ាស៊ីនត្រជាក់។ ក្នុងករណីនេះអ្នកអាចទៅរកជាងជួសជុលម៉ាស៊ីនត្រជាក់រថយន្តដើម្បីជួយអ្នក។
4. សត្វ៖

សត្វកណ្តុរ ឬ កំប្រុកតូចៗ តែងតែរត់ចូលទៅសំងំនៅក្នុងម៉ាស៊ីនរថយន្ត។ ក្នុងករណីដែលវាងាប់នៅទីនោះវាអាចជះក្លិនអាក្រក់ចូលទៅក្នុងរថយន្តរបស់អ្នកដូច្នេះអ្នកត្រូវ៖
-ដំបូងអ្នកត្រូវលាងសម្អាត និងបូមធូលីក្លិនអាក្រក់ចេញពីក្នុងរថយន្ត។ លាងសម្អាតផ្ទៃខាងក្នុងរថយន្តរួមទាំងកញ្ចក់ផងដែរដោយប្រើប្រាស់ទឹក និងទឹកខ្មេះ។ អ្នកអាចលាយទឹកខ្មេះ ¼ ពែង ជាមួយទឹក 2 ពែង ហើយចាក់វាចូលក្នុងបំពង់បាញ់ និងក្រឡុកវា។ បាញ់ល្បាញទឹកខ្មេះនៅលើកញ្ចក់ និងនៅលើពូក បន្ទាប់មកជូតសម្អាតវាចេញ។ ក្លិនទឹកខ្មេះនឹងបាត់បន្ទាប់ពីវាស្ងួត។
-សាកល្បងដាក់កាហ្វេលីងរួចនៅក្នុងរថយន្ត និងទុកវាចោលមួយថ្ងៃក៏អាចជួយបំបាត់ក្លិនអាក្រក់នៅក្នុងរថយន្តផងដែរដោយអ្នកដាក់កាហ្វេនៅក្នុងរថយន្ត និងបើកបង្អួចចំហរបន្តិចដើម្បីឱ្យក្លិនកាហ្វេជះពេញរថយន្ត។
5. ក្លិនប្រេងឥន្ធន៖

-វិធីសាស្រ្តមួយក្នុងការកំចាត់ក្លិនប្រេងឥន្ធនៈចេញពីក្នុងរថយន្តគឺការប្រើប្រាស់ឧបករណ៍បន្សុទ្ធខ្យល់ ឬ Ionizer។
-ឧបករណ៍កម្ចាត់ក្លិនអាក្រក់ក៏ជាឧបករណ៍សំខាន់មួយសម្រាប់លុបបំបាត់ក្លិនហ្គាស ឬ ប្រេងនៅក្នុងរថយន្តផងដែរ។
-បើសិនជាវិធីសាស្រ្តទាំងពីរខាងលើនៅតែមិនទទួលបានលទ្ធផលដល់ពេលវេលាដែលអ្នកត្រូវយករថយន្តទៅរកជាងជួសជុលព្រោះវាអាចបណ្តាលមកពីការលេចធ្លាយប្រព័ន្ធប្រេងសាំងនៅក្នុងរថយន្ត។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ទម្លាប់ ៥ យ៉ាងនៅពេលព្រឹក ដែលធ្វើឲ្យអ្នកឡើងគីឡូដោយមិនដឹងខ្លួន
 
 ស្ដ្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង និងកុមារកំព្រាប្រមាណ៣០នាក់ សប្បាយចិត្ដ និងថ្លែងអំណរគុណ ចំពោះការចែករំលែករបស់ម្ចាស់ហាងពេជ្រ ហេង ហេង
 
 មានការសង្ស័យថា Mbappe អាចទៅលេងឲ្យ Liverpool រដូវកាលថ្មី?
 
 បើកកុម្ម៉ង់ហើយ ចង់រើសម៉ូដបានតាមចិត្ត Range Rover ស៊េរីប្រណិត ២០១៩ ពីក្រុមហ៊ុននេះ
 
  
  
  
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់