
SROEURN
· 2019-10-13
អាហារដែលល្អបំផុតសម្រាប់ជំងឺរលាកពោះវៀនធំបែបរ៉ាំរ៉ៃ
#សុខភាព# #ជំងឺរលាកពោះវៀនធំ# #ជំងឺ#
295
អ្នកដែលមានជំងឺរលាកពោះវៀនធំបែបរ៉ាំរ៉ៃ Ulcerative Colitis ច្រើនតែពិបាកសម្រេចចិត្តជ្រើសរើសញ៉ាំអាហារណាដែលត្រឹមត្រូវ និងការពារកុំឲ្យជំងឺនេះធ្វើទុក្ខបាន។ ជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃ គឺជាជំងឺដែលបណ្តាលមកពីប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីដែលមានន័យថា ប្រព័ន្ធភាពស៊ាំបែរជាធ្វើការវាយប្រហារទៅលើពោះវៀនធំខ្លួនឯងទៅវិញ។ ចាប់តាំងពីជំងឺនេះ គឺជាជំងឺប្រព័ន្ធភាពស៊ាំមក វាក៏បណ្តាលមកពីហ្សែន និងកត្តាបរិស្ថានដែរ ជាពិសេសពេលដែលយើងញ៉ាំតែម្តង។ នៅពេលជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃធ្វើទុក្ខ ក៏មានអាហារជាច្រើនប្រភេទដែលអាចជួយបង្កើនល្បឿននៃការធូរស្រាលទៅវិញដែរដូចជា៖
១. សាច់សុទ្ធ និងសាច់បក្សី
អ្នកប្រហែលជាអាចទទួលបានជីវជាតិជាច្រើនពីអាហារដែលអ្នកកំពុងតែញ៉ាំក្នុងពេលធ្វើទុក្ខ ដើម្បីបន្ថយអាការរបស់វា។ រឿងមួយដែលអាចជួយទប់ស្កាត់ការបាត់បង់ទំហំសាច់ដុំ និងទម្ងន់ គឺទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ពីរបបអាហារ តាមរយៈការញ៉ាំសាច់គ្មានខ្លាញ់ និងសាច់បក្សី។
២. ត្រីសាលម៉ុន
ត្រីសាលម៉ុនត្រូវបានគេដឹងថា សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចជួយទប់ស្កាត់ការរលាកក្នុងរាងកាយបាន ជាពិសេសនៅពេលបង្កឡើងដោយជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃតែម្តង។ ក្រៅពីត្រីសាលម៉ុន អ្នកក៏អាចជ្រើសរើសការញ៉ាំត្រីធូណា និងផ្លាវ៉ុលណាត់ក៏មានអាស៊ីតខ្លាញ់អូមេហ្គាបីកាន់តែច្រើនដែរ។
៣. ផ្លែប័រ
យោងទៅតាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Gastrointestinal and Liver Disease ដែលចុះផ្សាយកាលពីខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងចំណោមមនុស្ស ៣នាក់ មានម្នាក់ហើយដែលមានជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃ ហើយមានអាការកង្វះអាហាររូបត្ថម្ភ។ ដូច្នេះដើម្បីបំបាត់បញ្ហាមួយនេះ ការញ៉ាំផ្លែប័រ គឺជារឿងដែលត្រូវធ្វើដើម្បីទទួលបានប្រភពនៃជាតិខ្លាញ់ Monounsaturated Fat ដែលល្អចំពោះបេះដុង។ សម្រាប់អ្នកដែលកំពុងតែស្រកទម្ងន់ដោយសារតែការរលាកពោះវៀនធំរ៉ាំរ៉ៃ ការញ៉ាំផ្លែប័រអាចជួយផ្តល់ជាថាមពលបានយ៉ាងច្រើន។
អាហារដែលត្រូវចៀសវាងនៅពេលដែលដឹងថាកំពុងតែមានជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃហើយ ជាពិសេសការពារការធ្វើទុក្ខរបស់ជំងឺនេះតែម្តង៖
- ពោតលីង គ្រាប់សណ្តែកដី ឬគ្រាប់ធញ្ញជាតិ
- សាច់ខ្លាញ់ៗ
- អាហារសម្បូរជាតិខ្លាញ់
- បន្លែឆៅ
- គ្រឿងស្រវឹង ភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងកាបូណាត
- សូកូឡា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប្រជាពលរដ្ឋក្រីក្រតាមបណ្តាខេត្តបានលើកគ្នាមកដាក់ពាក្យបណ្តឹង លោក ជា កុយ នៅសាលាស្រុកអង្គស្នួលពាក់ព័ន្ធនឹងករណីសន្យាបរិច្ចាគដីធ្លី

អាថ៌កំបាំងទាំង ៨ ដែលបានរកឃើញនៅក្នុងរបស់ដែលល្បីៗលើពិភពលោកទាំងនេះដែលកម្រនឹងមានអ្នកដឹង

អ៊ីរ៉ង់សាកល្បងមីស៊ីលនៅទីតាំងសម្ងាត់ ធ្វើឲ្យទាហានអាមេរិកប្រកាសអាសន្ន

Hazard កាលពីនៅ Chelsea ល្បឿនមិនចាញ់ខ្លារខិនប៉ុន្មានទេ!

យោបល់ទាំងអស់ (0)
គ្មានយោបល់